ព័ត៌មាន
កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហការ ក្នុងវិស័យសកម្មភាពកម្ចាត់មីន ទាំងនៅកម្ពុជា និងក្នងសកលលោក
នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការដ្ឋាន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC បានទទួលជួបពិភាក្សាការងារជាមួយ លោក KONAGAYA Hideaki ប្រធានផ្នែកអាស៊ានទី១ នាយកដ្ឋានកិច្ចការអាស៊ីខាងលិច និងអាស៊ីខាងកើត នៃក្រសួងការបរទេសជប៉ុន។ ក្នុងការពិភាក្សានេះគឺផ្តោតជាសំខាន់លើលទ្ធផលសម្រេចបាន និងផែនការទៅមុខសម្រាប់ពង្រឹងកិច្ចសហការរវាងកម្ពុជា និងជប៉ុន ក្នុងវិស័យសកម្មភាពកម្ចាត់មីនទាំងនៅកម្ពុជា និងក្នងសកលលោក។
ទន្ទឹងនឹងនេះ ភាគីទាំង២ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ អំពី សង្គ្រាមកម្ពុជា-ថៃ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បង្កស្លាប់ របួស និងបាត់បង់លំនៅដ្ឋានចំពោះប្រជាពលរដ្ឋ (ជនស៊ីវិល) សិស្សសាលា និងសកម្មភាពសេដ្ឋកិច្ចសង្គមនានាជាដើម។ល។
ភាគីជប៉ុនបានចូលរួមរំលែកនូវការសោកស្តាយ និងមរណទុក្ខចំពោះគ្រួសារសព និងប្រជាពលរដ្ឋរងផលប៉ះពាល់ពីសង្គ្រាមនេះ ព្រមទាំងអំពាវនាវឱ្យ កម្ពុជា-ថៃ បញ្ឈប់សង្គ្រាម និងស្វែងរកដំណោះស្រាយដោយសន្តិវិធី។







-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន