ព័ត៌មាន
កម្ពុជាមិនអាចចាញ់ ថៃក៏មិនអាចឈ្នះ! ប៉ុន្តែថៃនឹងអាប់យសដោយសារយុវជន ស្លាប់គរជើងគ្នាក្នុងព្រៃកម្ពុជា ដើម្បីបុព្វហេតុស្នេហាជាតិមួយក្លែងក្លាយ និងសម្រាប់បំពេរអារម្មណ៍នយោបាយរបស់ពួកជ្រុលនិយមមួយក្តាប់តូចរបស់ថៃបុណ្ណោះ
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអតីតអ្នកកាសែតដ៏ល្បីមួយរូបបានលើកឡើងថា សង្រ្គាមកម្ពុជា និងថៃ កម្ពុជាមិនអាចចាញ់ ថៃក៏មិនអាចឈ្នះដែរ ផ្ទុយទៅវិញថៃនិងអាប់ឱន កិត្តិយស ខណៈយុវជនកំពុងពេញកម្លាំងនៃប្រទេសមួយនេះ បានស្លាប់គរជើងគ្នាក្នុងព្រៃកម្ពុជាក្នុងសង្គ្រាមមួយឥតន័យ និងដើម្បីបុព្វហេតុស្នេហាជាតិមួយក្លែងក្លាយ សម្រាប់បំពេរអារម្មណ៍នយោបាយរបស់ពួកជ្រុលនិយមមួយក្តាប់តូចប៉ុណ្ណោះ។
តាមបណ្តាញសង្គមហ្វេសបុក ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ បានលើកឡើងថា២៣ថ្ងៃក្រោយពីផ្តើការមវាយលុកលើទឹកដីខ្មែរនៅបណ្តោយព្រំដែនប្រវែងជាង៨០០គីឡូម៉ែត្រ កងទ័ពថៃវ័ណ្តជើងក្នុងសង្គ្រាមរ៊ាំរ៉ៃ។ គឺជា«សង្គ្រាមលេណដ្ឋាន»ដូចចម្បាំងនៅVerdunក្នុងឆ្នាំ១៩១៦ កាលសម័យសង្គ្រាមលោកលើកទីមួយ ដោយចេញពីលេណដ្ឋាន,វ៉ៃសម្រុក, យកបានទីតាំងមួយកន្លែងតែមិនយូរឡើយត្រូវបានវ៉ៃរុញច្រានវិញ រួចហើយបាក់ទ័ពនាំគ្នារត់ចូលលេណដ្ឋានវិញ។ និយាយបែបផ្សេង ថៃឈ្លានពានឈ្នះមិនបានយូរ, កម្ពុជាការពារទឹកដីដោយមិនចេះចាញ់។ ក៏ប៉ុន្តែសង្គ្រាមនេះបន្តសម្លាប់យុទ្ធជនទាំងសងខាងដែលសុទ្ធតែជាកូនៗនៃប្រជាជាតិថៃ និងជាកុលបុត្រនៃប្រជាជាតិកម្ពុជាបន្តពលី ដោយម្ខាងត្រូវគេបញ្ជូនមកឱ្យស្លាប់ដើម្បីវ៉ៃយកដីនិមិត្តរូបពីរបីចំអាម,ម្ខាងទៀតត្រូវការពារទឹកដីដូនតា បូរណភាព អធិបតេយ្យភាព យុត្តិធម៌កិត្តិយស និងភាពថ្លៃថ្នូរ។
អតីតអ្នកការសែតដ៏ល្បីល្បាញរូបនេះបាននិយាយបែបចម្អកទៅភាគីថៃថា «ដើម្បីលាក់បាំងបរាជ័យនៅលើដី, កងទ័ពថៃបានបន្លឺសំឡេងរន្ទះនៃយន្តហោះចម្បាំងF-16 ដែលទម្លាក់គ្រាប់បែកពីលើអាកាសដូចស្នូរកាំភ្លើងធំលាន់ឮ បែកមេឃនៃសមរភូមិVerdun សម័យសង្គ្រាមលោកលើទីមួយយ៉ាងដូច្នេះដែរ។ មិនមែនដើម្បីជ័យជំនះទៀតទេតែដើម្បីបំភ័យប្រជាជនខ្មែរ និងដើម្បីឃោសនាប្រាប់ប្រជាជនថៃថា កងកម្លាំងរបស់គេ កំពុងឈ្នះ។ ការពិតបាននិងកំពុងបន្តប្រឡាក់ប្រតាកមុខមាត់នៃនគរថៃ, កិត្តិយសនៃមេទ័ពថៃ និងនិទានកថា(narrative)នៃរដ្ឋាភិបាលថៃ។ ហេតុអ្វី? ពីព្រោះបណ្តាយុទ្ធជនកំពុងពេញកម្លាំងនៃប្រទេសមួយនេះ ស្លាប់គរជើងគ្នាក្នុងព្រៃកម្ពុជាក្នុងសង្គ្រាមមួយឥតន័យ និងដើម្បីបុព្វហេតុស្នេហាជាតិមួយក្លែងក្លាយ សម្រាប់បំពេរអារម្មណ៍នយោបាយរបស់ពួកជ្រុលនិយមមួយក្តាប់តូចប៉ុណ្ណោះ៕




-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន