ព័ត៌មាន
បងប្អូនភៀសសឹកបាននាំគ្នាបន្តដាំបន្លែ នៅតាមទីតាំងសុវត្ថិភាពរបស់ខ្លួនស្នាក់នៅ ដើម្បីបង្កើនភាពអាចពឹងផ្អែកលើខ្លួនឯង និងធានាសន្តិសុខស្បៀង
គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ទីតាំងភៀសសឹកនៅក្នុងភូមិសាស្ត្រស្រុកស្រីស្នំបាននឹងកំពុងមមាញឹកក្នុងការបន្តដាំដុះបន្លែបន្ថែមទៀតលើផ្ទៃដីទំនេរនៅតាមទីតាំងសុវត្ថិភាពរៀងៗខ្លួនតាមណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើចលនា «យើងរួមគ្នាដើម្បីជាតិ» ដោយបំផុសបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនគ្រួសារកងទ័ព បងប្អូនភៀសសឹកសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ។
ថ្ងៃនេះ ដើម្បីបំបាត់ការអផ្សុកផង និងពលកម្មផង បងប្អូនភៀសសឹកនៅវត្តសុវណ្ណគិរីកេសរត្រោះ ឃុំស្លែងស្ពាន បានដាំត្រកួនបានចំនួន ១ទីតាំងបន្ថែមទៀត លើផ្ទៃដីសរុបចំនួន ១០០ម៉ត្រការ៉េ។ ដោយឡែកនៅឃុំមោង ក៏បានដាំត្រកួនបាន ៥រោងទៀត លើផ្ទៃដីសរុបចំនួន ១៩២ម៉ត្រការ៉េ ដើម្បីជាការលើកកម្ពស់ការដាំបន្លែតាមផ្ទះ សាលារៀន វត្តអារ៉ាម និងសហគមន៍ ដើម្បីបង្កើនភាពអាចពឹងផ្អែកលើខ្លួនឯង និងធានាសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ។






-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន