ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី៧ (លើកទី៣)
បន្ទាប់ពីបានប្រារព្ធមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ, គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំជាទៀងទាត់ ដែលនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំជាលើកទី៣ របស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍, លោកជំទាវអនុប្រធាន, ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា សមាជិក-សមាជិកាគណៈកម្មាធិការកណ្តាល និងក្រុមប្រតិបត្តិ សរុបចំនួន ៣១រូប ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំ បានប្រព្រឹត្តទៅតាមរបៀបវារៈដែលមានដូចខាងក្រោម៖
១. ឆ្លងសេចក្តីព្រាង របាយការណ៍បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រ ឆ្នាំ២០២៦។
២. ឆ្លងសេចក្តីព្រាង របាយការណ៍ចំណូល-ចំណាយមូលនិធិ ឆ្នាំ២០២៥។
៣. ស្នើសុំការអនុម័ត របាយការណ៍បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រ ឆ្នាំ២០២៦ និងផែនការចំណាយមូលនិធិជាអាទិភាពសម្រាប់ឆ្នាំ២០២៦។
៤. បញ្ហាផ្សេងៗ៕













-
ព័ត៌មាន24 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន