ព័ត៌មាន
ពលរដ្ឋភៀសសឹកបានរួបរួម និងសាមគ្គីគ្នាដាំដុះបន្លែនៅតាមទីតាំងសុវត្ថិភាពរៀងៗខ្លួន ខណៈទទួលបានផលបន្លែឆាប់ៗក្រោមការថែទាំ ដាក់ជីធម្មជាតិ និងស្រោចទឹកយ៉ាងដិតដល់
ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅរោងកសិកម្មរបស់ខ្លួន បងប្អូនភៀសសឹកបាននឹងកំពុងថែទាំ ដាក់ជីធម្មជាតិ និងស្រោចទឹកយ៉ាងសកម្មនូវការដាំដុះនៅទីតាំងសុវត្ថិភាពរបស់ខ្លួន ដេីម្បីផ្គត់ផ្គង់អាហារប្រចាំថ្ងៃតាមតម្រូវចាំបាច់។ ជាមួយនឹងការដាំដុះនេះ បងប្អូនភៀសសឹកក៏បានប្រាប់ដល់ក្រុមការងារថា ក្រោយពីទទួលគ្រាប់ពូជពីក្រុមការងារនៅតាមមណ្ឌលរួចមក បងប្អូនដែលបានភៀសសឹកបានរៀបចំថ្នាល និងដាំបន្លែងទាំងនេះនៅតាមរោងនីមួយៗ។ បន្ទាប់ពីការដាំបានជិតមួយសប្តាហ៍ ពេលនេះបន្លែកំពុងលូតលាស់យ៉ាងល្អ ក្រោយការមេីលថែ ស្រោចទឹក ដាក់ជីរបស់ពួកគាត់ ហេីយមិនយូរប៉ុន្មានទៀត យេីងនឹងទទួលបានផល ហេីតផលទាំងនេះ ក៏បានជួយសម្រាលបន្ទុករបស់ថ្នាក់ដឹកនាំខេត្ត ស្រុកបានមួយចំនួនផងដែរ។
បងប្អូនភៀសសឹកក៏បានបញ្ជាក់ថា ការរៀបចំដាំដុះនេះ អនុវត្តតាមណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុសបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនគ្រួសារកងទ័ព បងប្អូនភៀសសឹកសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ។
បងប្អូនក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំខេត្តទាំងការយកចិត្តទុកដាក់ចំពោះបងប្អូនភៀសសឹកមកស្នាក់នៅក្នុងខេត្តសៀមរាប ដោយផ្គត់ផ្គង់ទាំងសម្ភារ គ្រឿងឧបភោគបរិភោគ ពិសេសបានផ្តល់ពូជដល់ពួកគាត់ក្នុងការដាំដុះថែមទៀត។ ម្យ៉ាងទៀត បងប្អូនក៏មិនបំភ្លេចបាននូវការផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើចលនាដោយបំផុសបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនគ្រួសារកងទ័ព បងប្អូនភៀសសឹកសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ៕















-
ព័ត៌មាន23 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន