ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យដំណើរការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ (វិញ្ញាសាសរសេរលើកទី២)
ភ្នំពេញ ៖ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ អនុគណៈកម្មការតាក់តែងវិញ្ញាសាកំពុងដំណើរការរៀបចំតាក់តែងវិញ្ញាសាយ៉ាងសម្ងាត់ដោយសាស្ត្រចារ្យជំនាញ និងមានការចូលរួមសង្កេតដំណើរការប្រព្រឹត្តទៅនៃមណ្ឌលប្រឡងចាប់តាំងពីព្រឹកព្រលឹម ដោយតំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា តំណាងសាធារណជន និងតំណាង ស.ស.យ.ក។
ជាការអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង តែងតែអញ្ជើញត្រួតពិនិត្យដំណើរការ និងធ្វើការជ្រើសរើសប្រធានវិញ្ញាសាដោយសម្ងាត់ មុនវិញ្ញាសាទាំងនោះត្រូវបានរៀបចំនិងថតចម្លង ដើម្បីឈានទៅអនុវត្តនីតិវិធីជាបន្តបន្ទាប់។
សូមជម្រាបថា វិញ្ញាសាដែលតាក់តែងសម្រាប់ការប្រឡងប្រជែងលើកទី២នេះ រួមមាន៖ វិញ្ញាសាអធិប្បាយលើប្រធានវិញ្ញាសាអធិប្បាយពាក់ព័ន្ធនឹងចំណេះដឹងទូទៅផ្នែកច្បាប់ រដ្ឋបាល សេដ្ឋកិច្ច វប្បធម៌ទូទៅ និងសំណួរខ្លីពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ អក្សរសាស្ត្រ ភូមិសាស្ត្រ សីលធម៌ ពលរដ្ឋ ពលរដ្ឋវិទ្យា អរិយធម៌ និងវប្បធម៌ ព្រមទាំងភាសាអង់គ្លេស ឬភាសាបារាំង។





-
ព័ត៌មាន21 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន