ព័ត៌មាន
ក្រោយមានបទឈប់បាញ់ ពលរដ្ឋភៀសសឹកមានក្ដីសង្ឃឹមឡើងវិញ និងចង់មានសន្តិភាពពេញលេញ
ភ្នំពេញ ៖ ពលរដ្ឋភៀសសឹកដែលមកស្នាក់អាស្រ័យនៅក្នុងក្រុងកំពង់ឆ្នាំង បានបង្ហាញទឹកចិត្តរំភើបក្រោយដឹងថា កម្ពុជា និងថៃ ទទួលបានបទឈប់បាញ់បន្ទាន់កាលពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយពួកគាត់សង្ឃឹមថា ថ្នាក់ដឹកនាំប្រទេសទាំងពីរនឹងខិតខំអនុវត្តបទឈប់បាញ់នេះឱ្យបានពេញលេញ និងទទួលបានសន្ដិភាពយូរអង្វែងឡើងវិញ។
ពលរដ្ឋភៀសសឹក សង្ឃឹមថា ពួកគាត់នឹងអាចវិលត្រលប់ទៅផ្ទះសំបែង ភូមិដ្ឋានជាទីកន្លែងធ្លាប់រស់ ប្រកបមុខរបរធ្វើស្រែចំការដូចដើមវិញ ជាពិសេសបានជួបសាច់ញាតិក្រុមគ្រួសារវិញ។ ពលរដ្ឋភៀសសឹកថ្លែងបែបនេះក្នុងពេលលោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង និងមន្ត្រីទាំងអស់បានជួបសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនជនភៀសសឹកចំនួន១២៤ គ្រួសារ កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះនៅសាលាក្រុងកំពង់ឆ្នាំង។
សូមជម្រាបថារដ្ឋបាលខេត្តកំពង់ឆ្នាំ កំពុងបន្តយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងធានាដល់ការរស់នៅ ការឧបត្ថម្ភស្បៀង គ្រឿងឧបភោគបរិភោគដល់ពលរដ្ឋភៀសសឹកនៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង។
-
ព័ត៌មាន23 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន