ព័ត៌មាន
មកទល់រសៀលនេះស្ថានការណ៍ជួរមុខព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ ក្រោយមានបទឈប់បាញ់
ភ្នំពេញ ៖គិតមកទល់រសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថានការណ៍ជួរមុខព្រំដែន កម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ បន្ទាប់ពីកម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ កាលពីម៉ោង ១២៖០០ នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញមក។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅរសៀលនេះថា បច្ចុប្បន្ន កងកម្លាំងរបស់កម្ពុជា នៅបន្តតាមដានសភាពការណ៍ដោយយកចិត្តទុកដាក់ជានិច្ច និងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងខ្ជាប់ខ្ជួនបំផុត។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបគូសបញ្ជាក់ថា សេចក្ដីប្រកាសរួមបទឈប់បាញ់បន្ទាន់រវាងកម្ពុជា និងថៃ កាលពីម្សិលមិញនេះ គឺជាការបន្តអនុវត្តនូវអ្វីដែលបានឯកភាពគ្នាកន្លងមករួមមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, សេចក្ដីថ្លែងការរួមស្ដីពីកិច្ចព្រមព្រៀងសន្ដិភាព រវាងកម្ពុជា និងថៃ ដែលភាគីទាំងពីរចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមនឹងឯកការព្រមព្រៀងផ្សេងៗទៀត។
លោកជំទាវបន្តថា ភាគីទាំងពីរទទួលស្គាល់ និងវាយតម្លៃ អំពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមនេះដោយ ធ្វើការពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។
លោកជំទាវបន្តថា ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរយល់ព្រមប្រើប្រាស់អង្គភាព សម្របសម្រួលព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជាដើម្បីធានាថាបទឈប់បាញ់នឹងត្រូវអនុវត្តឱ្យបាន, គ្រប់គ្រងស្ថានភាពនៅនឹងកន្លែង, ដោះស្រាយឧប្បត្តិហេតុទាន់ពេលវេលា និង ទប់ស្កាត់ការយល់ច្រឡំ ក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT)។
សូមបញ្ជាក់ថា តាមរយៈកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា)-បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) កាលពីនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បានឯកភាពគ្នាចំនួន ១១ ចំណុច ដើម្បីឈានទៅកាត់បន្ថយភាពតានតឹង និងឯកភាពគ្នាឈប់បាញ់ជាបន្ទាន់នៅម៉ោង១២ថ្ងៃថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយត្រូវអនុវត្តរួមគ្នារយៈពេល៧២ម៉ោងមិនត្រូវឱ្យមានការផ្ទុះអាវុធឡើយ៕

-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន6 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 day agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន2 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា