ព័ត៌មាន
បេក្ខជនកំពុងប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដោយស្មារតីប្រុងប្រយ័ត្ននិងខិតខំតាមសមត្ថភាពរៀងៗខ្លួន សម្រាប់វិញ្ញាសាសរសេរលើកទី២
ក្នុងដំណើរការប្រឡងប្រជែងលើកទី២ ដើម្បីជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាលនាពេលនេះ មានបេក្ខជនដែលបានប្រឡងជាប់លើកទី១ ស្មើនឹង១០០% បានបន្តចូលរួមលើវិញ្ញាសាចំនួនចំនួន២ ក្នុងនោះ វិញ្ញាសាទី១ គឺជាការអធិប្បាយពាក់ព័ន្ធនឹងចំណេះដឹងទូទៅផ្នែកច្បាប់ រដ្ឋបាល សេដ្ឋកិច្ច វប្បធម៌ទូទៅ និងសំណួរខ្លីពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ អក្សរសាស្ត្រ ភូមិសាស្ត្រ សីលធម៌ ពលរដ្ឋ ពលរដ្ឋវិទ្យា អរិយធម៌ និងវប្បធម៌។ ដោយឡែកវិញ្ញាសាទី២ គឺវិញ្ញាសាភាសាអង់គ្លេស ឬភាសាបារាំង តាមការជ្រើសរើសរបស់បេក្ខជនផ្ទាល់។
ជាការកត់សម្គាល់ ទោះបីជាមានបេក្ខជនដែលជ្រើសរើសយកភាសាបារាំងមានចំនួនតែ២នាក់ក្នុងចំណោមបេក្ខជនចំនួន៦៧៤នាក់ក៏ដោយ ក៏គណៈកម្មការរៀបចំការប្រឡងប្រជែង នៅតែអនុវត្តការរៀបចំវិញ្ញាសាស្របតាមនិយាមនីតិវិធីប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនដដែល។
ការប្រឡងប្រជែងវិញ្ញាសាសរសេរលើកទី២នេះ គឺជាការប្រឡងប្រជែងដែលនឹងជ្រើសរើសយកបេក្ខជនជាប់ជាស្ថាពរចំនួន២០៥នាក់ ចេញពីបេក្ខជនប្រឡងប្រជែងចំនួន៦៧៥នាក់ (ស្រី១៧៤) ដើម្បីចូលរៀននៅសាលាភូមិន្ទរដ្ឋបាល មុននឹងចេញទៅបម្រើការងារនៅតាមទីកន្លែងបម្រើការងារដែលខ្លួនបានជ្រើសរើស។
សូមបញ្ជាក់ថា៖ គិតមកត្រឹមការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ (វិញ្ញាសាសរសេរលើកទី២) នេះគឺជាការប្រឡងលើកទី៥៣ ដែលបានរៀបចំឡើងក្រសួងមុខងារសាធារណៈ ក្នុងក្របខ័ណ្ឌនៃការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

-
ព័ត៌មាន23 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន