ព័ត៌មាន
ក្រសួងមុខងារសាធារណៈ ចាប់ផ្ដើមធ្វើកំណែ ដើម្បីចម្រាញ់យកសិស្សមន្ត្រីក្រមការចំនួន ២០៥នាក់
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៥នេះ បានចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការប្រឡងសិស្សមន្ត្រីក្រមការជំនាន់ទី ១២ វគ្គផ្ដាច់ព្រ័ត។ ការធ្វើកំណែនេះ ដើម្បីចម្រាញ់ចុងក្រោយជ្រើសយកបេក្ខជនចំនួន ២០៥នាក់ឱ្យក្លាយជាសិស្សមន្ត្រីក្រមការជំនាន់ទី ១២។
ជាអនុវត្តតាមនីតិវិធី ក្រសួងមុខងារសាធារណៈ បានចាប់ផ្ដើមធ្វើកំណែលើសន្លឹកការប្រឡងរបស់បេក្ខជនភ្លាមៗ ក្រោយបញ្ចប់ការប្រឡងលើវិញ្ញាសារសរសេរលើកទី ២កាលពីម្សិលម៉ិញ។ ការប្រឡងលើវិញ្ញាសារសរសេរលើកទី ២នេះ ជាការប្រឡងផ្ដាច់ព្រ័ត ដែលមានបេក្ខជនចូលរួមប្រកួតប្រជែងចំនួន ៦៧៤នាក់ ហើយការប្រឡងផ្ដាច់ព្រ័តនេះ នឹងចម្រាញ់យកបេក្ខជនត្រឹមតែ ២០៥នាក់ប៉ុណ្ណោះ ដើម្បីក្លាយជាសិស្សមន្ត្រីក្រមការជំនាន់ទី ១២។
ការធ្វើកំណែលើសន្លឹកកិច្ចការនាព្រឹកនេះ ចាប់ផ្ដើមពីការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ស្របតាមនិយាមនីតិវិធីប្រតិបត្តិក្រោមការចូលរួមពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ វត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងវត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាច្រើនរូប ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
ការប្រឡងវគ្គចុងក្រោយនេះ ជាសំណួរអធិប្បាយផ្តោតលើចំណេះដឹងទូទៅផ្នែកច្បាប់ រដ្ឋបាល សេដ្ឋកិច្ច វប្បធម៌ទូទៅ និងសំណួរខ្លីពាក់ព័ន្ធប្រវត្តសាស្ត្រ ភូមិសាស្ត្រ អក្សរសាស្ត្រ សីលធម៌ ពលរដ្ឋវិទ្យា។ លើសពីនេះ ក៏មានវិញ្ញាសារភាសា ដែលបែងចែកជាពីរ គឺភាសាអង់គ្លេស និងភាសាបារាំង ទៅតាមការដាក់ពាក្យជ្រើសរើសរបស់បេក្ខជននីមួយៗ។ គួរបញ្ជាក់ថា ការប្រឡងសិស្សមន្ត្រីក្រមការជំនាន់ទី ១២នេះ ជាការប្រឡងធំមួយ ដែលមានបេក្ខជនចូលរួមប្រកួតប្រជែងសរុបរហូតដល់ជាង ១៦ ០០០នាក់។អត្ថបទ៖គឹមហុក








-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន