ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល៖ មន្រ្តីសុខាភិបាលឈរលើគោលការណ៍ “អ្នកជំងឺជាអាទិភាពទី១ សេវាសុខភាពត្រូវតែភ្ជាប់ជាមួយគុណភាពជានិច្ច”
ថ្ងៃអង្គារ ទី៣០ ខែ ធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធ វីដេអូសន្និសីទ(Zoom) សរុបចំនួន ២៩៨២រូប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ដល់បុគ្គលិកសុខាភិបាលទាំងអស់ដែលបានខិតខំបំពេញការងារ រហូតប្រែក្លាយវិស័យសុខាភិបាល ទៅជាបង្អែករបស់ប្រជាជន ក្នុងឆ្នំា២០២៥។ ឯកឧត្តមសាស្រ្តារ្យ បានរំលេចពីការប្រែប្រួល ក្នុងវិស័យសុខាភិបាល ដែលកំពុងតែមានការវិវត្តន៍ជាវិជ្ជមានបន្តពីអណត្តិមុនៗ និងបានបង្ហាញពីវិរភាពពិតប្រាកដនៅក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងការចូលរួមគាំទ្រដល់សភាពការ នៅតាមព្រំដែន។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៍បានសង្កត់ធ្ងន់ថា ការទទួលខុសត្រូវចំពោះសុខភាពប្រជាពលរដ្ឋ ជាបេសកកម្មដ៍ថ្លៃថ្លា និងបានជំរុញឱ្យបុគ្គលិកសុខាភិបាលទាំងអស់ បន្តបំពេញបេសកកម្មនេះ ឱ្យមាននិរន្តរភាព តាមរយៈការផ្តល់ជាអាទិភាពខ្ពស់ជូនអ្នកជំងឺ និងបន្តកែលម្អគុណភាពសេវាសុខាភិបាល កាន់តែល្អប្រសើរឡើងជាលំដាប់។
ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយក ៦ចំណុច ដែលអ្នកដឹកនាំសុខាភិបាលគ្រប់រូបគួរយល់ដឹង៖ (១) ត្រូវដឹងថា អ្នកដឹកនាំជាអ្នកចូលចិត្តធ្វើការច្រើន និង ត្រូវធ្វើការឱ្យបានច្រើន ដើម្បីផលប្រយោជន៍សាធារណៈ (២) ការសម្រេចចិត្តរបស់អ្នកដឹកនាំ គឺជាការសន្យាមួយសម្រាប់ការរស់រានរបស់មនុស្ស (៣) អ្នកដឹកនាំត្រូវដឹងថា តើកត្តាអ្វីដែលអាចធ្វើឱ្យការងារបរាជ័យ ហើយត្រូវចេះប្រមូលយកបទពិសោធន៍ល្អពីការបរាជ័យ (៤) អ្នកដឹកនាំត្រូវដឹងថា មនុស្សម្នាក់មិនអាចសម្រេចកិច្ចការបានទេ តែត្រូវបង្កើតឱ្យមានមនុស្សត្រឹមត្រូវនៅជុំវិញខ្លួនឱ្យបានច្រើន (៥) អ្នកដឹកនាំមិនរង់ចាំការអរគុណ ឬលើកសរសើរ លើការងាររបស់ខ្លួនទេ តែត្រូវខិតខំបំពេញការងារឱ្យសមទៅនឹងការទទួលខុសត្រូវរបស់ខ្លួន (៦) យើងទាំងអស់គ្នា ទោះជាអ្នកមានជំនាញវេជ្ជសាស្រ្ត និងមិនមែនវេជ្ជសាស្រ្ត សុទ្ធតែជាបុគ្គលិកសុខាភិបាល ព្រោះយើងបានចូលរួមកសាងប្រពន្ធ័សុខាភិបាលមួយ ដោយប្រើប្រាស់ជំនាញផ្សេងៗ ពីគ្នា។
ជាកិច្ចបន្ត ក្រុមការងារនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមង្គលបុរី និង ស្រុកប្រតិបត្តិសេរីសោភណ្ឌ័ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់ទាក់ទាញពលករចំណាកស្រុក មកប្រើប្រាស់សេវាសុខាភិបាលសាធារណៈ ឱ្យបានច្រើន ដោយផ្តោតលើការផ្តល់ព័ត៌មាន ពីសេវាសុខាភិបាល ការធ្វើបដិសណ្ឋាកិច្ច និង ការជំរុញឱ្យមានការគាំទ្រពីអាជ្ញាធម៌ និងកម្មវិធីគាំពារសង្គម។
ក្រោយពីបទបង្ហាញ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ បានបញ្ជាក់បន្ថែម ដោយសង្កត់ធ្ងន់ពីភាពចាំបាច់ នៃការប្រើប្រាស់ភាពជាអ្នកដឹកនាំនៅកម្រិតការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និង បានណែនាំឱ្យបុគ្គលិកសុខាភិបាលទាំងអស់ផ្តល់ការគោរព ការស្រឡាញ់រាប់អានចេញពីចិត្ត ដល់អ្នកជំងឺ ព្រោះថាការធ្វើបែបនេះ គឺមានតម្លៃខ្ពស់ជាងកាយវិការអ្វីៗទាំងអស់។









-
ព័ត៌មាន7 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា