ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញផ្ដល់កម្លាំងចិត្តដល់ក្រុមការងារវេចខ្ចប់អំណោយជូនពលរដ្ឋភៀសសឹក
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញមកផ្ដល់កម្លាំងចិត្ត និងពិនិត្យមើលសកម្មភាពការងារនៃក្រុមការងារវេចខ្ចប់អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សម្រាប់ផ្តល់ជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលដឹកនាំការរៀបចំដោយលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន នៅបរិវេណស្ថានីយ៍កណ្តាលនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន (បឹងស្នោរ)។
ចាប់តាំងពីថ្ងៃទី៩ ខែធ្នូ មកដល់ពេលនេះ អំណោយជារបស់របរប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចែកដល់ប្រជាពលរដ្ឋនៅតាមជំរុំភៀសសឹក និងកំពុងរៀបចំចែកជាបន្តបន្ទាប់ទៀតតាមគោលដៅផ្សេងៗ។
សម្រាប់អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹកក្នុងមួយគ្រួសាររួមមាន៖
សម្រាប់អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹក១គ្រួសាររួមមាន៖
១-ថ្នាំដុសធ្មេញ ១ទីប
២-ច្រាសដុសធ្មេញ ១
៣-សាប៊ូដុសខ្លួន ១ដុំ
៤-ប្រេងខ្យល់ ១ដប
៥-ប្រេងកូឡា ១ដប
៦-អង្រឹង ១
៧-អាវភ្លៀង ១
៨-ពិល ១
៩-កន្សែងធំ ១
១០-ក្រមា ១
១១-ធូបមូស ១ប្រអប់
១២-ថ្នាំពេទ្យ (៤មុខ) ១ប្រអប់
១៣-ទឹកដោះគោខាប់ (២កំប៉ុង)
១៤-នំស្រួយលីលី ១កញ្ចប់ធំ
១៥-កន្ទេល ១
១៦-ម៉ុង ១
១៧-ភួយ ១
១៨-សារ៉ុង ១
១៩-សំឡីអនាម័យនារី ១ដុំ
២០-ម្សៅសាប៊ូបោកខោអាវ ១កញ្ចប់
២១-ខោអាវ ១ឈុត
២២-អង្ករ ២៥គីឡូ ១បេ
២៣-ទឹកសុីវអុីវ ១យួរ
២៤-មី ១កេស
២៥-ត្រីខ ១យួរ
២៦-តង់ ១
២៧-ធុងទឹក ចំណុះ៣៥លីត្រ ១
២៨-ទឹកសៀង
២៩-ទឹកម្ទេស
៣០-ត្រីងៀត
៣១-អំបុក
៣២-កាពិឆា
៣៣-ពងមាន់ស្ងារ
៣៤-សាច់ក្រក
៣៥-ឆៃប៉ូវ
៣៦-ខោទឹកនោមកូនក្មេង
៣៧-ម្សៅទឹកដោះគោ
៣៨-ដបទឹកដោះគោកូនក្មេង
៣៩-ទឹកដោះគោជូរ
៤០-ស្ករគ្រាប់
សូមបញ្ជាក់ថា បើទោះបីមកដល់ពេលស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ និងធូរស្រាលបន្តិចក្តី ប៉ុន្តែនៅមានប្រជាពលរដ្ឋរាប់ម៉ឺននាក់ទៀត នៅបន្តរស់នៅជំរំភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋាន ផ្ទះសំបែងរបស់ខ្លួនវិញបាននៅឡើយ ដូច្ចេះអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅតែបន្តរៀបចំវេចខ្ចប់សម្រាប់ផ្តល់ជូនដល់ពលរដ្ឋភៀសសឹក ដើម្បីអាចសម្រាលការលំបាកខ្លះៗរបស់គ្រួសារនីមួយៗ៕

-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន