ព័ត៌មាន
ថ្ងៃចុងក្រោយបំផុតនៃឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរស្ទើរតែទូទាំងនគរបានបង្ហាញក្តីរំភើបក្តុកក្តួលបំផុតបន្ទាប់ពីឃើញវីរកងទ័ពទាំង១៨នាក់មកដល់កម្ពុជាវិញដោយសុវត្ថិភាព
ថ្ងៃចុងក្រោយបំផុតនៃឆ្នាំ២០២៥នេះរាជរដ្ឋាភិបាលបាននាំក្តីរភើបក្តុកក្តួល ដល់ប្រជាពលរដ្ឋខ្មែរស្ទើរតែទូទាំងមហានគរ ដោយបាននាំមកនូវវីរកងទ័ពខ្មែរទាំង១៨នាក់និវត្តន៍មកកាន់មាតុប្រទេសវិញ ដោយជោគជ័យ និងប្រកបដោយសុវត្ថិភាព បន្ទាប់ពីទាហានថៃចាប់ពួកគេទៅដោយខុសច្បាប់អស់រយៈពេល១៥៥ថ្ងៃមកនោះ។
ទាំងក្រុមគ្រួសារ ទាំងរាជរដ្ឋាភិបាល មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំង អស់ទាំងក្នុង និងក្រៅប្រទេស បានទន្ទឹងរងចាំដំណឹងនៃការវិលត្រឡប់របស់វីរកងទ័ពយើងទាំង ១៨នាក់ទាំងយប់ទាំងថ្ងៃ និងយ៉ាងអន្ទះសារបំផុត បន្ទាប់ពីទាហានថៃបានធ្វើការចាប់ខ្លួនពួកគេទៅដោយ ខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ពោលគឺក្រោយមួយថ្ងៃបន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃអស់រយៈពេលបួនយប់ប្រាំថ្ងៃ ដោយបានចាប់ផ្តើមពីថ្ងៃទី២៤ដល់ ថ្ងៃទី២៨ ខែកក្កដានោះ។
យ៉ាងណាក៏ដោយថ្ងៃនេះគឺជាថ្ងៃចុងក្រោយបំផុតនៃឆ្នាំ២០២៥ ហើយក៏ជាថ្ងៃចុងក្រោយផងនៃ ការទន្ទឹងរងចាំសម្រាប់ក្រុមគ្រួសារ និងបងប្អូនជនរួមជាតិខ្មែរចំពោះវីរកងទ័ពនៃយើងទាំង១៨នាក់ ដោយ ថ្ងៃនេះពួកគេបានមកដល់ទឹកដីកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ ក្តៅពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាឥស្សរជនកម្ពុជាតាំងពីដើរជាន់ដីខ្មែរវិញនៅជំហានដំ បូងរបស់ពួកគេរហូតដល់រាជធានីភ្នំពេញ ដើម្បីមកជួបជុំក្រុមគ្រួសាររបស់ពួកគេវិញនោះ។
ក្តីរំភើបក្តុកក្តួល អួលដើមកនៃក្រុមគ្រួសាររបស់វីរកងទ័ពទាំង១៨នាក់ ក៏ដូចជាបងប្អូនជនរួមជាតិ ខ្មែរស្ទើរតែទូទាំងប្រទេសនេះ គឺបានមកពីការខិតខំយ៉ាងស្រស្រាក់ស្រស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពនៃកម្ពុជាយើងវិលត្រឡប់មកកម្ពុជាវិញប្រកដោយសុខសុវត្ថិភាព ពីសំណាក់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា ក៏ដូចជាការអំពាវនាវពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិជាដើម។ ក្តីរំភើប ញាប់ញ័រនៃព្រឹត្តិការណ៍សម្រាប់ថ្ងៃចុងក្រោយនៃឆ្នាំ២០២៥នេះ នឹងថ្នក់ក្នុងចិត្តដិតក្នុងអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបជារៀងរហូតផងដែរ ដែលផ្លែផ្កានេះគឺកើតចេញយុទ្ធសាស្រ្ត«ស្ងាត់តែមិនស្ងៀម»របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕






-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន5 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន4 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា6 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន6 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ