ព័ត៌មាន
អតីតយុទ្ធជនជួបការលំបាក ចាប់ឆ្នោតទទួលយកផ្ទះ និងដីសម្បទានសង្គមកិច្ចជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន
បាត់ដំបង៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះដីឡូត៍ និងសម្បទានដីសង្គមកិច្ចជូនគ្រួសារអតីតយុទ្ធជន ក្នុងភូមិគោករកា ឃុំដូនបា និងភូមិព្រៃសិន ឃុំឆ្មាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
នាឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម ដែលបានបន្តគិតគូតដល់សុខទុក្ខអតីតយុទ្ធជនជួបការលំបាកឱ្យទទួលបានអំណោយដ៏មានអត្ថន័យ និងតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានធ្វើពលិកម្មជូនជាតិ និងប្រជាជន។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ការសាងសង់ផ្ទះ និងដីសម្បទានសង្គមកិច្ច គឺជាចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាប់តាំងពីក្នុងអាណត្តិដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីតបស្នងគុណបំណាច់ចំពោះការលះបង់ និងការធ្វើពលិកម្មពេញមួយជីវិតរបស់អតីតយុទ្ធជន និងនិវត្តជន។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ទៀតថា ពិធីចាប់ឆ្នោតទទួលយកផ្ទះដីឡូត៍ និងដីសម្បទានសង្គមកិច្ចនាពេលនេះ គឺជាការដោះស្រាយមួយដ៏មានសារៈសំខាន់ជូនអតីតយុទ្ធជន និងនិវត្តជន ដែលជួបការលំបាកឱ្យកែប្រែ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ប្រសើរជាងមុន។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត បញ្ជាក់ថា ការសាងសង់ផ្ទះ និងរៀបចំដីសម្បទានសង្គមកិច្ច ក្នុងភូមិព្រៃសិន ឃុំឆ្មាល់មាន់ នឹងត្រូវរៀបចំជាភូមិគំរូទី២ បន្ទាប់ពីភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលសម្រេចបានសមិទ្ធផលជាច្រើនបម្រើជាប្រយោជន៍ជូនអតីតយុទ្ធជន។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត បន្តថា ភូមិព្រៃសិន បានរៀបចំហេដ្ឋារចនាសម័ន្ធរួចរាល់ជាបណ្តើរៗ ដូចជា ការស្ថាបនាផ្លូវ ស្រះទឹក ប្រឡាយទឹក អគ្គិសនី ការតភ្ជាប់បណ្តាញទឹកស្អាត និងអណ្តូងទឹកជាដើម។
ចុងបញ្ចប់ ឯកឧត្តម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕















-
ព័ត៌មាន20 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន