ព័ត៌មាន
«កសិដ្ឋានកសិកម្មជនភៀសសឹក» នៅខេត្តឧត្តរមានជ័យលើផ្ទៃដីជិត ៣ហិកតា មានដំណាំបន្លែ ត្រកួន ស្ពៃចម្រុះអាចប្រមូលផលបានជាង ៣០តោនក្នុងមួយខែ
ឧត្តរមានជ័យ៖ «កសិដ្ឋានកសិកម្មជនភៀសសឹក» ជាការដាក់ឈ្មោះឱ្យពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ក្រោមគំនិតផ្តួចផ្តើម គិតគូរ និងដាក់ផែនការឱ្យអនុវត្តស្របតាមទស្សនៈវិស័យវែងឆ្ងាយរបស់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧត្ដមភរិយា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជាចំណែកដ៏សំខាន់មួយក្នុងការទ្រទ្រង់ការផ្គត់ផ្គង់ស្បៀងនៅមូលដ្ឋានផ្ទាល់ដល់ជំរំជនភៀសសឹក។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តឧត្តរមានជ័យ។
រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ជំរំសុវត្ថិភាពវត្តបាត់ថ្កៅ ក៏ដូចជាទីតាំងជំរំដទៃទៀតនៅក្នុងខេត្តឧត្តរមានជ័យ បានរៀបចំទីតាំងដីជិត ៣ហិកតា លើកដីបាន ៣០០រង សម្រាប់ដាំដំណាំត្រកួន ស្បៃចម្រុះ ដែលប៉ាន់ស្មានអាចប្រមូលផលបានជាង ៣០តោនក្នុងមួយខែ ឬប្រមាណជាង ១ពាន់គីឡូក្រាមក្នុងមួយថ្ងៃ។
មន្ត្រីបច្ចេកទេសកសិកម្ម ១៥នាក់ រួមជាមួយប្រជាស្ម័គ្រចិត្ត ៦០នាក់ បានសស្រាក់ស្រាំដាំដុះ ដោយស្មារតីសាមគ្គីដើម្បីសម្រេចតាមផែនការ។ នេះបើតាមការបញ្ជាក់របស់ រដ្ឋបាលខេត្តឧត្តរមានជ័៕















-
ព័ត៌មាន18 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន