ព័ត៌មាន
កម្ពុជាបន្តដាក់ឲ្យអនុវត្តប្រើប្រាស់សាកល្បងប្រព័ន្ធ Cambodia v-Pass ជំនួសឲ្យការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្លឹកយ័រ QR កូដ សម្រាប់អ្នកដំណើរបរទេសទាំងអស់ចូល-ចេញ កម្ពុជា
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តដាក់ឲ្យ អនុវត្តប្រើប្រាស់សាកល្បងប្រព័ន្ធ Cambodia v-Pass (Visitor Pass) ជំនួសឲ្យការប្រើប្រាស់ត្រាជំនាញ អន្តោប្រវេសន៍ ឬ ស្លឹកយ័រ QR កូដ សម្រាប់អ្នកដំណើរបរទេសទាំងអស់ដែលចូល-ចេញ ព្រះរាជាណាចក្រ កម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិទាំងបី និងច្រកទ្វារកំពង់ផែអន្តរជាតិ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ដើម្បីចូលរួមអនុវត្ត គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋា ភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជូនដំណឹងស្តីពីការបន្តដាក់ឲ្យ អនុវត្តប្រើប្រាស់សាកល្បងប្រព័ន្ធ Cambodia v-Pass (Visitor Pass) ជំនួសឲ្យការប្រើប្រាស់ត្រាជំនាញ អន្តោប្រវេសន៍ ឬ ស្លឹកយ័រ QR កូដ សម្រាប់អ្នកដំណើរបរទេសទាំងអស់ដែលចូល-ចេញ ព្រះរាជាណាចក្រ កម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិទាំងបី និងច្រកទ្វារកំពង់ផែអន្តរជាតិ។
អ្នកដំណើរបរទេស អាចទាញយកព័ត៌មាន Cambodia v-Pass (Visitor Pass) របស់ខ្លួនតាមមធ្យោបាយដូចខាងក្រោម៖ ១.ទទួលបានតាមរយៈសារអេឡិចត្រូនិច (E-mail) , ២.គេហទំព័រផ្លូវការ Cambodia e-Arrival (https://arrival.gov.kh), ៣.កម្មវិធីទូរស័ព្ទដៃរបស់ Cambodia e-Arrival៕


-
ព័ត៌មាន17 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន