ព័ត៌មាន
វិស័យឯកជននឹងបើកទំព័រថ្មីក្នុងឆ្នាំ២០២៦ ដល់ការធ្វើធុរកិច្ច វិនិយោគ និងការប្រកួតប្រជែង ដើម្បីចូលរួមចំណែកក្នុងចលនាសេដ្ឋកិច្ចជាតិ
វិស័យឯកជននឹងបើកទំព័រថ្មីក្នុងឆ្នាំ២០២៦នេះ តាមរយៈពង្រីក និងពង្រីកចំណេះ ជំនាញ និងការទទួលនូវបទពិសោធន៍បន្ថែម សម្រាប់ជាមូលដ្ឋានគ្រឹះឈានទៅអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែខ្លាំងក្លា សម្រាប់ទីផ្សារប្រកួតប្រជែងទាំងក្នុង និងក្រៅស្រុក ដើម្បី ចូលរួមចំណែកក្នុងចលនាសេដ្ឋកិច្ច។
វិស័យឯកជនក្នុងឆ្នាំ២០២៦នេះ នឹងដាក់ចេញនូវផែនការសកម្មភាពផ្សេងៗ តាមរយៈរៀបចំវេទិកាជំនួបអាជីវកម្ម ផ្គូផ្គង ពាណិជ្ជកម្មជាតិនិងអន្តរជាតិ ដើម្បីបង្កើតទំនាក់ទំនងជាដៃគូរ ការទាក់ទាញវិនិយោគ និងការធ្វើពាណិជ្ជកម្មជំរុញការនាំចេញជាដើម ដើម្បីចូលរួមក្នុងចលនាសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់សហគ្រិនក្នុងស្រុក ការពង្រីង និងពង្រីក ចំណេះ ជំនាញ និងការទទួលនូវបទពិសោធន៍ថ្មីៗបន្ថែម សម្រាប់ការគ្រប់គ្រងនៅក្នុងផែនការសកម្មភាពអាជីវកម្ម ដល់ការធ្វើធុរកិច្ច វិនិយោគ និងការប្រកួតប្រជែងនៅ កម្ពុជា។
ជុំវិញបញ្ហានេះដែរ, ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា នៅឆ្នាំ២០២៦នេះ, សមាគម សហគ្រិនវីម៉ូកម្ពុជា មានគម្រោងជាច្រើន ដើម្បីជំរុញលើកកម្ពស់ដល់សហគ្រិនដែលជាសមាជិក និងសហគ្រិនដែលបានចូលរួម ផ្សេងៗទៀត អាចចាប់យកឱកាសដ៏មានតម្លៃ ដើម្បីជំរុញអាជីវកម្ម ការធ្វើពាណិជ្ជកម្ម និងការគ្រប់គ្រងនៅក្នុងក្រុមហ៊ុន ឬសហគ្រាស របស់ពួគគាត់ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈនៃការផ្លាស់ប្តូរនូវផ្នត់គំនិត នៅក្នុងការធ្វើការងារ និងសកម្មភាពក្នុងអាជីវកម្មជាដើម ដើម្បីពង្រឹង និងពង្រីកអាជីវកម្មឱ្យកាន់តែប្រសើរ ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា បាននិង កំពុងបន្តមានកំណើន និងស្របពេលដែលកម្ពុជាក៏កំពុងស្រូបយកឱកាសវិនិយោគជាបន្តបន្ទាប់ផងដែរ។
ជុំវិញការធ្វើពាណិជ្ជកម្មវិញនេះ ឃើញថា នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ៥៨ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ១៦ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ជិត ២៧ ពាន់លានដុល្លារ កើនឡើង ១៤ ភាគរយ ខណៈការនាំចូលទំនិញមានទឹកប្រាក់ជិត ៣០ ពាន់លានដុល្លារកើនឡើងជាង ១៨ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤។
សូមបញ្ជាក់ថា ទាក់ទិនបញ្ហាសេដ្ឋកិច្ចនេះ រាជរដ្ឋាភិបាលបានកំពុងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែងដោយ ផ្តោតលើការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច ការកែលម្អបរិយាកាស ធុរកិច្ច និងការវិនិយោគ ការពង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ច ពិសេសរួមបញ្ចូលទាំងសួនឧស្សាហកម្ម សួនកសិឧស្សាហកម្ម និងតំបន់ពាណិជ្ជកម្មសេរីក្នុងស្រុក និងការធ្វើនវានុវត្តន៍យន្តការហិរញ្ញប្បទាន និងផលិតហិរញ្ញវត្ថុសម្រាប់គាំទ្រដល់ការវិនិយោគជាដើម ដែលប្រការទាំងនេះ គឺជាមូល ដ្ឋានគ្រឹះគាំទ្រដល់ដំណើរសេដ្ឋកិច្ច និងភាពរីកលូតលាស់នៃវិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន21 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន