ព័ត៌មាន
ឯកឧត្តម ហេង សួរ នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកចុងកាល់
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សថ្នាក់កណ្តាល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត តាមរយៈ យុវជនគណបក្សថ្នាក់កណ្តាល ជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន ២ ០០០គ្រួសារ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
នាឱកាសនោះ ឯកឧត្តម ហេង សួរ បានពាំនាំនូវការសួរសុខទុក្ខពី សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ព្រមទាំងថ្លែងអំណរគុណ និងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានជួយអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋភៀសសឹកទៅតំបន់មានសុវត្ថិភាពនិងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាដល់ការផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ការស្នាក់នៅជាបណ្តោះអាសន្ន។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានជម្រាបជូនអំពីស្មារតីគាំទ្រ និងការជឿជាក់យ៉ាងមោះមុតរបស់ប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត និងនិយោជកនៅទូទាំងប្រទេស លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា ឱ្យបានសុខសន្តិភាព។
អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន ២ ០០០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន៖ ថវិកា ២ម៉ឺន/១គ្រួសារ, អង្ករ, សាច់ក្រក, សាច់មាន់ផាត់, ត្រីងៀត, ឆៃប៉ូវ, សៀង, ត្រីខ, មីកញ្ចប់, ទឹកភេសជ្ជៈ, ទឹកសុទ្ធ, ទឹកដោះគោ, នំថង់, អាវមនុស្សធំ/កូនក្មេង និងឈុតសៀវភៅប៊ិចសម្រាប់ក្មេង។
ជាទីបញ្ចប់ ឆ្លៀតក្នុងឱកាសសួស្តីឆ្នាំសកល ២០២៦ នេះ ឯកឧត្តម ក៏បានជូនពរឱ្យបងប្អូនជនភៀសសឹកទាំងអស់ សូមឱ្យមានសុខភាពល្អ និងឆាប់បានវិលត្រទ្បប់ទៅលំនៅឋានវិញក្នុងពេលឆាប់ៗនេះ។











-
ព័ត៌មាន19 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន