ព័ត៌មាន
កម្ពុជាធ្វើបទបង្ហាញការវិវត្តថ្មីៗស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនតំណាងទូត២៥រូប និងអង្គការអន្តរជាតិនានា២២ស្ថានប័ន
នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ រតនា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនតំណាងចំនួន២៥រូប នៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិនានានៅទីក្រុងភ្នំពេញចំនួន២២ ស្ថានតំណាង។
បទបង្ហាញផ្តោតលើបញ្ហាសំខាន់ៗបីគឺ៖១) សេចក្តីប្រការរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ២) លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំត្រីភាគីនៃរដ្ឋមន្ត្រីការបរទេស និងមន្ត្រីយោធាជាន់ខ្ពស់ កម្ពុជា ថៃ និងចិន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន និង ៣) ការដោះលែងធោធិនកម្ពុជាទាំង១៨រូប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តមអនុរដ្ឋលេខាធិការបានជម្រាបពីបច្ចុប្បន្នភាពនៃចំនួនពលរដ្ឋខ្មែរដែលបានស្លាប់ និងរងរបួស ចំនួនជនភៀសសឹក ព្រមទាំងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ ដែលបង្កពីការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើទឹកដី អធិបតេយ្យនិងតំបន់ជនស៊ីវិលកម្ពុជា។
ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ មនុស្សធម៌ទាំង អស់របស់ប្រទេសជាមិត្ត ដែលបាននិងកំពុងជួយដល់កម្ពុជា ជាពិសេសប្រទេសចិន ដែលជំនួយទាំងនេះបានផ្តល់ដោយត្រង់ ឬតាមរយៈអង្គការអន្តរជាតិ ឬ អង្គការមិនមែនរដ្ឋាភិបាលដើម្បីរួមចំណែកជួយដល់ពលរដ្ឋភៀសសឹក។










-
ព័ត៌មាន7 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា