ព័ត៌មាន
ជនភៀសសឹកខេត្តឧត្ដរមានជ័យជិត ចំនួន ២៦ ពាន់គ្រួសារ វិលត្រឡប់មកលំនៅដ្ឋាន និងប្រកបរបរឡើងវិញ
លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះ បានបង្ហោះសារលើបណ្ដាញសង្គមថា គិតត្រឹមម៉ោង ១៦:០០នាទីរសៀល ជនភៀសសឹកចំនួន ២៥ ៧១២គ្រួសារ ស្មើ ៥០,៩១% នៃជនភៀសសឹកចំនួន ៥០ ៥០៤គ្រួសារ ដែលបានចាកចេញពីផ្ទះសម្បែងកាលពីអំឡុងពេលផ្ទុះសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ ក្នុងចំណោមប្រជាជនក្នុងខេត្តឧត្តមានជ័យទាំងអស់ ៦៧ ៩២៤គ្រួសារ បានវិលត្រឡប់មកលំនៅដ្ឋានវិញ ហើយខ្លះបានចាប់ផ្តើមបើកទ្វារប្រកបរបរទទួលទានរៀងៗខ្លួន។
លោក ម៉េត មាសភក្តី បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងនេះ ក៏នៅមានជនភៀសសឹកមួយចំនួននៅពុំទាន់វិលត្រឡប់ តួយ៉ាងជនភៀសសឹកជិត ៥ ០០០គ្រួសារ ស្មើនឹងជាង ១៧ ០០០នាក់ទៀត នៅបន្តការស្នាក់នៅក្នុងជំរំសុវត្ថិភាពទាំង៤ ក្នុងខេត្តឧត្តរមានជ័យ។








-
ព័ត៌មាន7 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា