ព័ត៌មាន
សកម្មភាពភាគីថៃ ដូចជាការដាក់កុងតឺន័រ បន្លាលួស ដោតទង់ជាតិ គឺជាសកម្មភាពបំពាន
ភ្នំពេញ ៖ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សកម្មភាពភាគីថៃ ដូចជាការដាក់កុងតឺន័រ បន្លាលួស ដោតទង់ជាតិ គឺជាសកម្មភាពបំពាន។
ក្នុងសន្និសីទសារព័ត៌មាន បច្ចុប្បន្នភាព ស្តីពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ប៉ែន បូណា លើកឡើងថា សេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បាន និងកំពុងផ្ដល់លទ្ធផលវិជ្ជមានជាបន្តបន្ទាប់ ហើយកម្ពុជាសូមបញ្ជាក់ជំហរម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមខ្លឹមសារនៃសេចក្ដីប្រកាសរួមនេះ ដោយ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនដែលកើតពីការប្រើប្រាស់កម្លាំងនោះឡើយ។
នេះ ឯកឧត្ដម ប៉ែន បូណា បញ្ជាក់ថា សកម្មភាពមួយចំនួនរបស់ភាគីថៃ ដូចជាការដាក់កុងតឺន័រ បន្លាលួស ដោតទង់ជាតិ គឺជាសកម្មភាពបំពានទៅនឹងកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាកាលពីពេលកន្លងទៅ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
គួរបញ្ជាក់ថា លទ្ធផលសំខាន់ចំនួន៣ ដែលទទួលបានពី ការឯកភាពគ្នារវាងកម្ពុជា និងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ “GBC” កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានដូចជា បទឈប់បាញ់បន្ទាន់ ការដោះលែងយោធិនកម្ពុជាទាំង ១៨រូប និង ការវិលត្រឡប់របស់ជនភៀសសឹកទៅកាន់លំនៅឋានវិញ៕

-
ព័ត៌មាន7 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា