ព័ត៌មាន
អគារថ្មីនៃស្នាក់ការគណបក្សស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាព លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់ និងជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃស្នាក់ការគណបក្សស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អគារស្នាក់ការថ្មីដ៏ស្រស់ស្អាតនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង។ អគារនេះមានទំហំ ១៧ម៉ែត្រ x ៤៨ម៉ែត្រ (ធំជាងអគារចាស់ ២៤៦ ម៉ែត្រការ៉េ) ដែលអាចផ្ទុកអ្នកចូលរួមបានចន្លោះពី ៦០០ ទៅ ៨០០នាក់។ ការសម្រេចសាងសង់អគារថ្មីនេះឡើង គឺដើម្បីជំនួសអគារចាស់ដែលបានកសាងតាំងពីឆ្នាំ២០០៤ (មានទំហំត្រឹមតែ ១៥ម៉ែត្រ x ៣៨ម៉ែត្រ) ដែលមានសភាពទ្រុឌទ្រោម និងមិនអាចឆ្លើយតបទៅនឹងកំណើនសមាជិកបក្សនាពេលបច្ចុប្បន្ន។ គម្រោងសាងសង់រួមទាំងសម្ភារបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយចំណាយថវិកាសរុបចំនួន ៥៥០.០០០ ដុល្លារអាមេរិក។
ថ្លែងក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ព្រមទាំងឯកឧត្តមកិត្តិសង្គហ បណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ចំពោះសមាជិកសមាជិកាបក្សទាំងអស់ដែលមានវត្តមាននៅថ្ងៃនេះផងដែរ។ បន្ថែមលើនេះ លោកអ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាបក្សទាំងអស់ដែលបានរួមសាមគ្គីគ្នាអនុវត្តកម្មវិធីនយោបាយរបស់គណបក្សបានយ៉ាងល្អប្រសើរ។ លោកអ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា រាល់សមិទ្ធផលដែលកើតមានឡើង គឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ និងបន្តវេនដោយសម្តេចធិបតី។
ជាកិច្ចបញ្ចប់ លោកអ្នកឧកញ៉ា បណ្ឌិត ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាអង្ករ ៤០ តោន និងថវិកាមួយចំនួនមកចែកជូនអង្គភាព ព្រមទាំងសមាជិកសមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធី ដែលសរុបជាថវិកាអស់ប្រមាណ ៤០០ លានរៀល៕
















-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន6 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 day agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ