ព័ត៌មាន
ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំបាយដំរាំ ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់ពលរដ្ឋភៀសសឹកជាង ២០០គ្រួសារ
បាត់ដំបង៖ លោក ហោ សុខហេង អនុប្រធានតំណាងឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំបាយដំរាំ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ជូនដល់ប្រជាពលរដ្ឋជាង២០០គ្រួសារ ដែលបានភៀសខ្លួនពីតំបន់ព្រំដែនមកស្នាក់នៅផ្ទះសាច់ញាតិ ក្នុងមូលដ្ឋានឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។
តំណាងរដ្ឋបាលស្រុកបាណន់ និងរដ្ឋបាលឃុំបាយដំរាំ បានថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបាយដំរាំ ដែលមានឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានដែលបានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋភៀសសឹក។
ប្រជាពលរដ្ឋភៀសសឹក បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានផ្ដល់ការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាបន្តបន្ទាប់មិនបណ្ដោយឱ្យប្រជាពលរដ្ឋភៀសសឹកជួបបញ្ហាខ្វះខាតឡើយ។
ប្រជាពលរដ្ឋភៀសសឹក បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលប្រទេសកម្ពុជា និងថៃបានឯកភាពអនុវត្តបទ «ឈប់បាញ់ភ្លាមនៅនឹងកន្លែង»ដែលបានចូលជាធរមានចាប់ពីម៉ោង ១២ និង០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសង្ឃឹមយ៉ាងមុតមាំថា សន្តិភាពនឹងកើតមានយូរអង្វែងតទៅមុខ ដើម្បីផ្ដល់ឱកាសឱ្យពួកគាត់បានរស់នៅ និងប្រកបមុខរបររកស៊ីជាប្រក្រតីឡើងវិញ។
ប្រជាពលរដ្ឋភៀសសឹក ជឿជាក់និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិឡើងវិញ។ជាមួយគ្នានោះ ប្រជាពលរដ្ឋភៀសសឹក បានបង្ហាញការអបអរសាទរ និងគាំទ្រដែលរាជរដ្ឋាភិបាលកម្ពុជាជ្រើសរើសយកការចរចាបទឈប់បាញ់ប្រកាន់យកមាគ៌ាសន្តិភាព និងការតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បងបំផុត៕
















-
ព័ត៌មាន17 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន