ព័ត៌មាន
ក្រសួងកសិកម្ម អះអាងថា ត្រៀមខ្លួនជាស្រេច ដើម្បីជួយកសិករក្នុងការចងក្រងសហគមន៍កសិកម្មទំនើប
ភ្នំពេញ៖ សូមចូលរួមអបអរសាទរ! មកដល់ពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចផែនការថ្មីមួយថែមទៀត លើកិច្ចសន្យាផ្គត់ផ្គង់ស្រូវ «ទំហំ ២,៤លានដុល្លារ» ត្រូវបានធ្វើឡើងរវាងសហគមន៍កសិកម្មទំនើបចំនួន២ ជាមួយនឹងក្រុមហ៊ុនបៃតង ក្រោមសក្ខីភាពរបស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៦នេះ បានសសេរឱ្យដឹងថា តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យានេះ សហគមន៍កសិកម្មទំនើបព្រះនេត្រព្រះមានជ័យ នៃខេត្តបន្ទាយមានជ័យ និងសហគមន៍កសិកម្មទំនើបស្រូវ-អង្ករសុវត្ថិភាពស្រុកឯកភ្នំ នៃខេត្តបាត់ដំបង នឹងធានាការផ្គត់ផ្គង់ស្រូវសែនក្រអូបក្នុងបរិមាណជិត ១០ ០០០តោន ក្នុងអំឡុងពេល ៤ខែខាងមុខទៀត។
ក្រសួងកសិកម្ម បានលើកឡើងបន្តថា ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាក ក៏ផលិតកម្មកសិកម្មនៅតែត្រូវបន្តទៅមុខជានិច្ច។ ក្រសួងកសិកម្មត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជ្រោមជ្រែងដល់បងប្អូនប្រជាកសិករ ជាពិសេសតាមរយៈយន្តការសហគមន៍កសិកម្មទំនើប ដែលផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយ ទាំងលើផ្នែកទីផ្សារ ដើមទុន បច្ចេកទេស និងការកាត់បន្ថយថ្លៃដើម។
សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគមន៍កសិកម្មទំនើបចំនួន៩ មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងសៀមរាប ទទួលបានការអនុម័ត និងចុះកិច្ចព្រមព្រៀងលើកម្ចីឥណទានការប្រាក់ទាបចំនួន ១២លានដុល្លារ និងជំនួយឥតសំណងជិត ១លានដុល្លារ ដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង ១ ៥០០គ្រួសារ នៅលើផ្ទៃដីជាង ១៥ ០០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា ឃ្លាំង ម៉ាស៊ីនច្រូត ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនកិនស្រូវជាដើម៕








-
ព័ត៌មាន18 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន