ព័ត៌មាន
សប្បុរសជនបន្តផ្តល់គ្រឿងឧបភោគបរិភោគជូនជនភៀសសឹក និងវីរកងទ័ពជួរមុខតាមរយៈកងពលតូច ដឹកជញ្ជូនលេខ៩៩
សប្បុរសជននានាបន្តផ្តល់ជំនួយជាគ្រឿងឧបភោគ បរិភោគជាបន្តបន្ទាប់ដល់កងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈកងពលតូចដឹកជញ្ជូនលេខ៩៩ ខណៈទឹកចិត្តសមរភូមិក្រោយជួយដល់សមរភូមិជួរមុខនោះ គឺជាការបង្ហាញនូវសាមគ្គីភាពជាធ្លុងមួយ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពលរដ្ឋខ្មែរ ជាក់ស្តែងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ម្សិលមិញនេះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះ ព្រះតេជគុណ ឥន្ទញាណោ នួន សាវ៉ាត ជាព្រះគ្រូចៅអធិការវត្តអង្គមេត្រី ហៅព្រះឃ្លាំង លោកអាចារ្យ គណៈកម្មការវត្ត ព្រមទាំង អស់លោក លោកស្រី ជាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ទូទាំងឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងតាមរយៈមូលនិធិសង្គហៈវត្តអង្គមេត្រី ដែលបានចូលរួមចំណែកជួយ ឧបត្ថម្ភ នូវគ្រឿងឧប្បភោគ បរិភោគមួយចំនួន រួមមាន អំបុក ចំនួន៣២៨.៧៥ គីឡូ ,ទឹកសុទ្ធ ១០០ យួរ, ជ្រក់ត្រសក់ ៥០កែវ ,ឆៃប៉ូវផ្អែម ១៥ ប្រអប់ រួមទាំង ខោ អាវ ប្រុសស្រី,សារ៉ុង, ក្រម៉ា, កន្សែង, ភួយ, កន្ទេល និងតង់តូចៗ រួមទាំងថវិកាមួយចំនួនផងដែរជូនដល់កងពលសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព ជាពិសេសម្រាប់នាំយកបន្ត ទៅចែកជូនវីរៈកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានលើកឡើងថា ទឹកចិត្តដ៏សប្បុរសធម៌របស់សប្បុរសជនទាំងអស់គ្នានេះ បានបង្ហាញយ៉ាងច្បាស់អំពី «ទឹកចិត្តសមរភូមិក្រោយ» ដោយមិនដែលបោះបង់ ឬមើលរំលងសុខទុក្ខ និងវីរភាពរបស់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជានោះ៕




-
ព័ត៌មាន20 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន