ព័ត៌មាន
រដ្ឋបាលខេត្តកណ្ដាល បើកការដ្ឋានសាងសង់សួនច្បារស្ទឹងព្រែកត្នោតឱ្យស្អាត សម្រាប់ពលរដ្ឋលេងកម្សាន្ត
រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតឲ្យប្រែក្លាយបែបស៊ីវីល័យ ស្រស់ស្អាត និងទាន់សម័យ និងជាទីកន្លែងកម្សាន្តរបស់ប្រជាពលរដ្ឋទូទៅ នៅក្នុងក្រុងតាខ្មៅផងដែរ។
ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោត ក្រោមអធិបតីឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦នេះ បានធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន ក្នុងការអនុវត្តគម្រោងកែលម្អស្ថាបនាសាងសង់ច្រាំងស្ទឹងនេះ ឱ្យទទួលបានជោគជ័យ និងមានសេចក្ដីសុខគ្រប់ៗគ្នា។
តាមមន្ត្រីជំនាញបច្ចេកទេសបានឱ្យដឹងថា៖ គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រវែងសួនសាធារណៈ ៥៩០ម៉ែត្រ និងគ្រឿងបង្គំថ្មីប្រវែង ៤៥០ម៉ែត្រ ក្នុងនោះបានរៀបចំចំនួន៣ ថ្នាក់ ដោយថ្នាក់ទី១ មានរៀបចំផ្លូវថ្មើរជើងដើរកំសាន្តក្នុងសួន ផ្លូវជិះកង់ និងរត់ហាត់ប្រាណ សួនបៃតង់ រក្សាដើមឈើដែលមានស្រាប់ខ្លះ និងដាំបន្ថែមដើមឈើថ្មីតាមសួន សួនកំសាន្តកុមារ កន្លែងហាត់ប្រាណសំរាប់មនុស្សចាស់ កន្លែងអង្គុយលំហែតាមសួន អាហារដ្ឋាន (Food Court) សម្រាប់ចំនួន ២២តូប អំពូលភ្លើងបំភ្លឺផ្លូវ និងបំភ្លឺតាមសួនសាធារណៈ ចំណតរថយន្តក្រុង ចំណតរថយន្ត ចំណតម៉ូតូ។ ថ្នាក់ទី២ មានរៀបចំ៖ ជម្រាលសម្រាប់ជនពិការ ផ្លូវដើរកំសាន្តថ្មើរជើង អគារហាងកាហ្វេ រួមជាមួយបន្ទប់ទឹកសាធារណៈមួយកន្លែង បន្ទប់ទឹកសាធារណៈ ២ កន្លែង សួនស្មៅ និងរុក្ខជាតិតូចៗ ជណ្តើរ រង្គសាលសម្រាប់អង្គុយលេង ឆ័ត្រដែក ដែលមានទម្រង់ដូចផ្សិត និងមានកន្លែងអង្គុយជ្រកពីក្រោម អំពូលភ្លើងបំភ្លឺតាមសួន។ ថ្នាក់ទី៣ មានរៀបចំ៖
ជម្រាលសម្រាប់មនុស្សចាស់ និងជនពិការ ផ្លូវដើរកំសាន្តថ្មើរជើង សួនរុក្ខជាតិតូចៗ រួមជាមួយកន្លែងអង្គុយលំហែមាត់ទឹក បង្កាន់ដៃបេតុង និង ដែក អំពូលភ្លើងសូឡាបំភ្លឺតាមបង្កាន់ដៃច្រាំងស្ទឹង ដែលគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ ១០០% នៅចុងឆ្នាំ២០២៦ ខាងមុខនេះ៕ អត្ថបទ៖ សៅ យ៉ាម៉ង់








-
ព័ត៌មាន17 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន