ព័ត៌មាន
ដើម្បីលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ ក្រសួងការងារ បានរៀបចំការបណ្តុះបណ្តាលពីសុវត្ថិភាព និងសុខភាពការងារចំនួន ១៦១វគ្គ ជូនដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ
ពេញមួយឆ្នាំ ២០២៥កន្លងទៅនេះ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំការបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារចំនួន ១៦១វគ្គ ដោយមានសិក្ខាកាមចូលរួមជាង ៣ពាន់នាក់។
នាយកដ្ឋានពេទ្យការងារ បានឱ្យដឹងថា នាយកដ្ឋានរបស់ខ្លួន បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី សុវត្ថិភាព និងសុខភាពការងារ និងវិជ្ជាសង្រ្គោះបឋមចំនួន ១៦១វគ្គ ដែលមានអ្នកចូលរួមសរុបចំនួន ៣ ២៣៣នាក់ ដោយមានស្ត្រីចំនួន ១ ៣៤៨នាក់។ ក្នុងនោះដែរ នាយកដ្ឋាន ក៏បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូពេទ្យសហគ្រាស និងបុគ្គលទទួលបន្ទកផ្នែកសុវត្ថិភាព និងសុខភាពការងារចំនួន ៣វគ្គ ដោយមានអ្នកចូលរួមសរុបចំនួន ១៧០នាក់ ដោយមានស្ត្រី ៩៧នាក់។
បន្ថែមពីលើនេះ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានសហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ចុះបណ្តុះបណ្តាលដល់អ្នកគ្រប់គ្រងធនធានមនុស្ស រដ្ឋបាល គិលានុប្បដ្ឋាក និងអ្នកគ្រប់គ្រងអនុលោមភាព នៃសហគ្រាស ក្រុមហ៊ុន រោងចក្រដែលជាសមាជិករបស់សមាគមតាមបណ្តារាជធានី-ខេត្តសរុបចំនួន ៩លើក រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ស្វាយរៀង តាកែវ កណ្តាល កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កំពង់ឆ្នាំង សៀមរាប ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យដែលមានអ្នកចូលរួមសរុបចំនួន ៤១៩នាក់។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារ ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់និយោជក កម្មករ-និយោជិត និងសាធារណជន ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈផ្សេងៗ។
លោកបានបន្ថែមថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ក៏ដើម្បីចូលរួមចំណែកធានាអនុលោមភាពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ ក៏ដូចជាបង្កើតវប្បធម៌សុវត្ថិភាពនៅកន្លែងធ្វើការ ផងដែរ៕










-
ព័ត៌មាន23 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន