ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្នុងអំឡុងពេលដ៏លំបាកនេះ កម្ពុជានៅតែបន្តបោះជំហានទៅមុខ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពអត់ធ្មត់ខ្ពស់របស់រាជរដ្ឋាភិបាល
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា ក្នុងអំឡុងពេលដ៏លំបាកនាពេលនេះ កម្ពុជានៅតែបន្តបោះជំហានទៅមុខ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពអត់ធ្មត់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ដោយសម្តេចធិបតីបានដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាដ៏ស្មុគស្មាញនេះ ប្រកបដោយភាពឈ្លាសវៃ និងការទូត និងធានាមិនឱ្យបាត់បង់ឧត្តមប្រយោជន៍ជាតិឡើយ។ សម្តេចបានការពារទាំងអធិប តេយ្យភាពជាតិ ប្រកបដោយភាពថ្លៃថ្នូរ និងបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ និងកាតព្វកិច្ចមនុស្សធម៌ជូនចំពោះប្រជាជន និងជនទាំងឡាយណា ដែលទទួលរងគ្រោះដោយវិបត្តិនេះ។
ការថ្លែងបែបនេះក្នុងខណះឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ទទួលថវិកាសប្បុរសធម៌មកពីក្រុមហ៊ុនឯកជនចំនួន ៦រួមមាន ៖ ក្រុមហ៊ុន MAS SWORK CO.,LTD, ក្រុមហ៊ុន CB INSURANCE PLC.,ក្រុមហ៊ុន REPRE SENTATIVE OFFICE OF PERNOD RICARD SINGAPORE PTE. LTD,ក្រុមហ៊ន TOYOTA (CAMBODIA) CO., LTD, ក្រុមហ៊ុន Tian Xu International Technology Plc. (CoolCash), និងក្រុមហ៊ុន GREEN VACATION CO., LTD ដែលដឹកនាំដោយ លោក Dalton Wong ប្រធាន IndoCham Cambodiaនាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦នេះនៅអាជ្ញាធរមីន ដើម្បីរៀបចំសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភគាំទ្រដល់ប្រជាជនភៀសសឹកក្នុងអំឡុងពេលនៃវិបត្តិនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយសារទង្វើឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។
ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តរបស់សប្បុរសជន ដែលឈរនៅជាមួយកម្ពុជា និងប្រជាជនកម្ពុជា រួមចំណែកជួយដល់ប្រជាពលរដ្ឋភៀសសឹក។ ឯកឧត្តម លី ធុជ បញ្ជាក់បន្តថា ជំនួយដែលបានផ្តល់ បានទៅដល់ដៃរបស់ប្រជាជន អ្វីដែលសំខាន់មួយទៀតនោះ គឺទឹកចិត្ត បេះដូង និងក្តីមេត្តា ដែលសប្បុរសជនបានផ្តល់ជូនចំពោះប្រជាជនរងគ្រោះ ក្នុងគោល ដៅលើកទឹកចិត្ត ការពារសេចក្តីថ្លៃថ្នូរ និងផ្តល់ក្តីសង្ឃឹមជូនពួកគាត់ ក្នុងស្ថានភាពដ៏លំបាក។
ជាចុងបញ្ចប់ តាងនាមឱ្យប្រជាជនភៀសសឹក ឯកឧត្តមបណ្ឌិត លី ធុជ បានចាត់ទុកទឹកចិត្តដ៏សប្បុរសរបស់វិស័យឯកជន ពិតជាឆ្លើយតបភ្លាមៗដោយមិនស្ទាក់ស្ទើរជាមួយនឹងតម្រូវការរបស់ប្រជាជនភៀសសឹក និងមានការយកចិត្តទុកដាក់ខ្ពស់៕ អត្ថបទ៖ ភារម្យ






-
ព័ត៌មាន7 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា