ព័ត៌មាន
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពរងរបួសនៅ ខេត្តព្រះវិហារ និងសៀមរាប
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៦ បានអញ្ជើញសួរសុខទុក្ខ និងជូនថវិកាជូនវីរ:កងទ័ព រងរបួសនៅខេត្តព្រះវិហារ និងខេត្តសៀមរាប។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អមដំណើរដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត នៅថ្ងៃនេះ បានអញ្ជើញធ្វើដំណើរចុះសួរសុខទុក្ខវីរ:កងទ័ពកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងភូមិសាស្ត្រខេត្ត ព្រះវិហារ និងខេត្តសៀមរាប។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានពាំនាំការផ្ដាំផ្ញើ កាសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលពួកគាត់ជាថ្នាក់ដឹកនាំ តែងមានក្ដីបារម្ភ គិតគូរពីសុវត្ថិភាព របស់វីរ:កងទ័ពគ្រប់ពេលវេលា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្ដែងការអរគុណ ដឹងគុណដល់វីរ:កងទ័ព ដែលបានតស៊ូក្នុងការប្រយុទ្ធការពារមាតុភូមិទឹកដីកម្ពុជាកន្លងមកនេះ។
ភ្ជាប់ជាមួយការចុះសួរសុខទុក្ខនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់ជូនថវិកាឧបត្ថម្ភពីសម្ដេច នាយករដ្ឋមន្ត្រី ក៏ដូចជាថវិការបស់ឯកឧត្តមផ្ទាល់ ដើម្បីផ្ដល់ជូនវីរ:កងទ័ពផងដែរ។
ការចុះសាកសួរសុខទុក្ខនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការគិតគូពីសុខទុក្ខរបស់វីរ:កងទ័ព ដែលពួកគាត់តស៊ូ ឈរជើងយ៉ាងរឹងមាំក្នុងការប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជា៕
អត្ថបទ គឹមហុក














-
ព័ត៌មាន22 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន