ព័ត៌មាន
អ្នកនយោបាយ អំពាវនាវពលរដ្ឋរួបរួមគ្នាការពារសន្តិភាព ស្ថិរភាព ដើម្បីឱ្យកម្ពុជាចាកផុតពីសង្គ្រាម
ភ្នំពេញ៖ ក្នុងទិវាជ័យជម្នះ ៧ មករា អ្នកនយោបាយ អំពាវនាវប្រជាពលរដ្ឋត្រូវរួបរួមគ្នាការពារសន្តិភាព ស្ថិរភាព ដើម្បីឱ្យប្រទេសកម្ពុជាចាកផុតពីសង្គ្រាម។
ក្នុងឱកាសអបអរសាទរខួប៤៧ឆ្នាំ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០២៦ ដែលត្រូវបានចាត់ទុកជាថ្ងៃកំណើតទី២របស់ប្រជាជនខ្មែរបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពតនោះ មានបណ្តាអ្នកនយោបាយ បានលើកឡើងថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺជាប្រវត្តិសាស្រ្តមួយក្នុងចំណោមប្រវត្តិសាស្រ្តផ្សេងទៀត ដែលប្រជាជនខ្មែរចងចាំ និងឈឺចាប់បំផុតចំពោះការស្លាប់យ៉ាងរង្គាល និងការព្រាត់ព្រាសបងប្អូនសាច់ញាតិ។
ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ លើកឡើងថា ទិវាជ័យជម្នះ ៧ មករា ១៩៧៩ គឺថ្ងៃដែលប្រជាជនគ្រប់រូបបានចាប់ផ្តើមស្គាល់ពន្លឺនៃការរស់រានជាថ្មី ដែលកត្តានេះ ក្នុងនាមរូបលោកជាអ្នកនយោបាយ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ទិសទីត្រូវចូលរួមការពារសន្តិភាព និងស្ថិរភាពឱ្យបាន ដោយសារប្រទេសកម្ពុជាមិនត្រូវការសង្គ្រាមកើតឡើងទៀតនោះទេ។
ជាមួយគ្នា លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ លើកឡើងថា ការបង្រួបបង្រួមរបស់ប្រជាពលរដ្ឋគឺជាគ្រឹះដ៏រឹងមាំ ហើយបន្តជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំ ជាពិសេសសូមអំពាវនាវប្រជាពលរដ្ឋមិនត្រូវជឿលើការញុះញង់ បំបែកបំបាក់ ដែលរារាំងដល់ការបង្រួបបង្រួម។
សូមជម្រាបថា ជារៀងរាល់ឆ្នាំ ក្នុងឱកាសអបអរសាទរ ទិវាជ័យជម្នះ ៧ មករា ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ក៏ដូចជាក្នុង និងក្រៅប្រទេស តែងតែប្រារព្ធឡើងដើម្បីរំលឹកដល់ការធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។ លើសពីនេះ ការរៀបចំខួបទិវាជ័យជម្នះ មានគោលបំណងសំខាន់សម្រាប់ឱ្យយុវជនគួរស្វែងយល់ពីប្រវត្តិសាស្ត្រឱ្យបានច្បាស់មុននឹងជឿជាក់លើព្រឹត្តិការណ៍អ្វីមួយដែលអាចឈានដល់បង្កជាវិនាសកម្មដល់សង្គមជាតិ៕


-
ព័ត៌មាន17 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន