ព័ត៌មាន
សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ធ្វើទានដល់អាជ្ញាធរមូលដ្ឋាន ដើម្បីអបអរថ្ងៃ៧មករា
ភ្នំពេញ៖ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស (សំរោងខាងជើង) យាងនិមន្តសួរសុខទុក្ខ និងផ្ដល់សម្ភារ និងថវិកាដែលទទួលបានពីសប្បុរសជន ផ្ដល់ដល់ប្រជាការពារក្នុងសង្កាត់សំរោងចំនួន ១២០នាក់ ។
ពិធីនេះធ្វើឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ មានកានិមន្តនិងអញ្ជើញចូលរួមពី អមដោយព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ រួមជាមួយ ព្រមទាំងលោកចៅសង្កាត់សំរោង និងសប្បុរជនជាច្រើនរូបទៀត ដែលការធ្វើទាននេះ ដើម្បីអបអរថ្ងៃទិវាជ័យជំនះ ៧មករា (៧មករា១៩៧៩-៧មករា២០២៦) និងឧទ្ទិសបុណ្យកុសលដល់យុទ្ធជនកម្ពុជា ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋខ្មែរ ។
សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក មានបន្ទូលថា អំណោយផ្ដល់ដល់ប្រជាការពារ ក្នុងសង្កាត់នេះ ក៏ដើម្បីលើកទឹកចិត្តដល់ពួកគាត់ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ក្នុងការការពារសុខសុវត្ថិភាពក្នុងមូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសប្បាយ មិនភ័យខ្លាចពីបញ្ហាអសន្តិសុខនានា ។
សម្ដេចមានបន្ទួលបន្តថា ប្រជាការពារ គឺពិតជាមានការនឿយហត់ ព្រោះត្រូវការពារមូលដ្ឋានទាំងយប់ ទាំងថ្ងៃ ហើយពួកគាត់ក៏គ្មានប្រាក់ខែ ដោយពួកគាត់បានខិតខំធ្វើយ៉ាងណា ឲ្យមូលដ្ឋានមានសន្តិសុខល្អ ។
ជាមួយនេះ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក មានសង្ឃដីកាអំពាវនាវដល់អាជ្ញាធរមូលដ្ឋានរួមមានចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ មេភូមិ និងប្រជាការពារជាដើម បន្តមានសាមគ្គីភាព ដើម្បីធ្វើយ៉ាងណា ថែក្សាការពារមូលដ្ឋាន ឲ្យពលរដ្ឋបានរស់នៅដោយសុខសប្បាយ ។
គួរបញ្ជាក់ថា សម្រាប់អំណោយដល់ប្រជាការពារនៅក្នុងសង្កាត់ទាំងជាង ១២០នាក់នេះ រួមមានអង្ករម្នាក់២៥គីឡូក្រាម មី ត្រីខ ទឹកស៊ីអ៊ីវទឹកត្រី ទឹកក្រូច ក្រមា ទឹកសុទ្ធ ទឹកដោះគោ និងថវិកាមួយចំនួនទៀត ដែលទទួលបានពីសប្បុរសជន មានលោកជំទាវ អ៊ីវ ស្រ៊ី ទីប្រឹក្សាក្រសួងមហាផ្ទៃ, ឯកឧត្តម គិម វ៉ាដា និងលោកជំទាវ សុទ្ធ សុភាព ព្រមទាំងបុត្រ, លោក តែ សិទ្ធី និងលោកស្រី ភូក ស៊ីចាន់, លោកអ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ តែ សុវណ្ណី ព្រមទាំងបុត្រ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល និងលោកជំទាវ ហ៊ីង សុខលាភ ព្រមទាំងបុត្រ, លោក ឡុង ង៉ែត អភិបាលរងខណ្ឌឬស្សីកែវ និងលោកស្រី ង៉ែត គីមហ៊ួយ ព្រមទាំងបុត្រ, ឯកឧត្តមបណ្ឌិត វន សាវិន អគ្គនាយកក្រុមហ៊ុនបាយ័នលែន, ឯកឧត្តម ហ៊ឹម អ៊ឹង និងលោកជំទាវ ឈឹម គឹមនាង ព្រមទាំងបុត្រ, លោក អ៊ួន វណ្ណឌី និងលោកស្រី អាំង ស៊ាងខេង ព្រមទាំងបុត្រ, លោក ឈឹម ចន្ទកុសល និងលោកស្រី ឆាង ចិន្តា ព្រមទាំងបុត្រ, លោក ប្រាក់ នក និងលោកស្រី សេង ដារី, លោក ណង ម៉ាណូរី និងភរិយា, លោក សេង ចាន់រ៉ុង, កញ្ញា ប្រាក់ នីតា, លោក ហេង ហ៊ុល, កញ្ញា ពៅ អាស្លី, កញ្ញា ស៊ន សាលី, កញ្ញា សេង ធីតា និងលោក យិន អ៊ីម ចៅសង្កាត់សំរោង៕ អត្ថបទ បាន សុខរិទ្ធិ














-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 day agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន4 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន2 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន1 week agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន1 week agoអង្គទូត និងអង្គការអរន្តជាតិចំនួន២១ស្ថាប័នចុះពិនិត្យជាក់ស្ដែងនៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ
-
ព័ត៌មាន2 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ