ព័ត៌មាន
កម្ពុជាដាំដុះបន្លែសម្រាប់ផ្គត់ផ្គង់ចូលទីផ្សារបានក្នុងរង្វង់ ៨០% និង២០% នៅនាំចេញ-ចូល
កម្ពុជាបាននិងកំពុងដាំដុះដំាណាំរួមផ្សំ មានកំណើនគួរកត់សម្គាល់ ជាពិសេសការដំាដុះបន្លែដែលជាអាហារមូលដ្ឋានប្រចាំថ្ងៃ បានផ្គត់ផ្គង់ចូលទីផ្សារក្នុងរង្វង់ប្រមាណ ៨០ ភាគរយ និង ២០ ភាគរយទៀត កម្ពុជានៅត្រូវការនាំចេញចូល ដើម្បីបំពេញតម្រូវការ ទីផ្សារក្នុងស្រុក។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ ភា្នក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការដាំដុះបន្លែ និងការផ្គត់ផ្គង់បន្លែនៅតាមទីផ្សារ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នេះថា ជុំវិញការ ដាំដុះបន្លែ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសការជំរុញដាំដុះដំណាំដោយប្រើផ្ទះ សំណាញ់ ដែលការដាំដុះរបៀបនេះ គឺធន់និងអាកាសធាតុនៅគ្រប់រដូវ ជាក់ស្តែងថ្មីៗនេះ សហគមន៍កសិកម្មទំនើបនៅស្រុកស្អាង ខេត្តកណ្តាល ទទួលផ្ទះសំណាញ់ថ្មីចំនួន ១១៧ ខ្នង គាំទ្រវិនិយោគពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASP) នៃក្រសួងកសិកម្ម និងទទួលបានថវិកាហិរញ្ញប្បទានពីធនាគារពិភពលោក។
ឯកឧត្តម បន្តថា ចំណែកការផ្គត់ផ្គង់បន្លែតាមទីផ្សារក្នុងស្រុកវិញ ឃើញថា កម្ពុជាមានភាពសម្បូរទៅតាមរយៈរដូវកាល ដោយមានរដូវខ្លះកម្ពុជាអាចផ្គត់ផ្គង់លើសតម្រូវការ និងនៅរដូវខ្លះទៀតអាចថមថយ ដោយសារបញ្ហាអាកាសធាតុ តែទោះបីយ៉ាងណា បន្លែដែលដាំដុះក្នុងស្រុក អាចផ្គត់ផ្គង់បានក្នុងរង្វង់ប្រមាណ ៨០ ភាគរយ និង ២០ ភាគរយទៀត កម្ពុជានៅត្រូវការនាំចេញចូល ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក។
ទាក់ទងការនាំចេញបន្លែវវិញ ឃើញថា ក្រៅពីការផ្គត់ផ្គង់ក្នុងស្រុក កម្ពុជាក៏បាននាំចេញដំណាំរួមផ្សំប្រភេទនេះ មានទំហំទឹកប្រាក់ សមរម្យផងដែរ ជាក់ស្តែងនៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៥, បើតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញ ឱ្យដឹងថា កម្ពុជានាំបន្លែដែលអាចបរិភោគបាន ឫស និងមើមមួយចំនួន គិតជាទឹកប្រាក់មានចំនួនប្រមាណជាង ៥៤១ លានដុល្លារ អាម៉េរិក៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន19 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន