ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ ការដាក់បញ្ចូលមុខវិជ្ជា«ឧត្តមភាពមន្រ្តី»នឹងផ្តល់ផលប្រយោជន៍ច្រើនដល់មន្រ្តីរាជការ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលា ភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា ការដាក់បញ្ចូលមុខវិជ្ជា «ឧត្តមភាពមន្រ្តី» នឹងផ្តល់ផលប្រយោជន៍ជាច្រើន ដល់មន្រ្តីរាជការ ។
នៅព្រឹកថ្ងៃទី៨ ខែមករា នេះ បានអញ្ជើញផ្តល់បាឋកថាស្តីពី «ឧត្តមភាពមន្ត្រី» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១០០០អង្គ/នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
នៅក្នុងអង្គពិធីឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា «ឧត្តមភាពមន្ត្រី» ជាមុខ វិជ្ជាដាក់បន្ថែមក្នុងការបណ្តុះបណ្តាលមន្ត្រីនៅសាលាភូមិន្ទរដ្ឋបាល។ ហើយមុខវិជ្ជានេះ សិក្សាដោយផ្តោតទៅលើបុព្វហេតុនៃការក្លាយជាមន្ត្រីរាជការ កាតព្វកិច្ច សិទ្ធិ និងអត្ថប្រយោជន៍នៃមន្ត្រីរាជការ ស្តង់ដារវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការ វប្បធម៌ការងារស្ថាប័នសាធារណៈ និងការផ្សារភ្ជាប់នូវឧត្តមគតិរបស់មន្ត្រីរាជការទៅនឹងទស្សនៈសង្គមជាតិ ព្រមទាំងមានកម្មវិធីទស្សនកិច្ចសិក្សា ដើម្បីសិក្សាឈ្វេងយល់អំពីឧត្តមានុវត្តន៍ ក្នុងវិស័យសាធារណៈ។
ជាមួយគ្នានេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមនាយក បានលើកឡើងពីប្រវត្តិសិក្សា និងបទពិសោធការងាររបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន ពិសេសក្នុងក្របខ័ណ្ឌក្រសួងមុខងារសាធារណៈ រួមមានការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនេះ ឯកឧត្តមបានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះការចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចែក រំលែកចំណេះដឹង និងបទពិសោធជូនដល់អង្គពិធី។
គួរបញ្ជាក់ដែរថា «ឧត្តមភាពមន្ត្រី» គឺជាសញ្ញាណមួយក្នុងរដ្ឋបាលសាធារណៈ ដែលត្រូវបានផ្តួចផ្តើមដោយផ្ទាល់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងទទួលបានការអនុម័តក្នុងអង្គប្រជុំក្រុមប្រឹក្សា សាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ដើម្បីរៀបចំបញ្ចូលមុខវិជ្ជា «ឧត្តមភាពមន្ត្រី» ក្នុងកម្មវិធីបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល៕ អត្ថបទ៖ ទូច សោភ័ណ












-
ព័ត៌មាន21 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន