ព័ត៌មាន
អភិបាលខេត្តកោះកុង កំពុងសម្របសម្រួលជាមួយភាគីថៃ ដើម្បីដោះលែងប្រជានេសាទ៤នាក់
លោកជំទាវអភិបាលខេត្តកោះកុង បាននឹងកំពុងប្រឹងប្រែងសម្របសម្រួលជាមួយភាគីថៃ ដើម្បីឱ្យមានការដោះលែងប្រជានេសាទចំនួន៤នាក់ ក្រោយការឃាត់ខ្លួន ករណីនេសាទចូលដែនសមុទ្រ។
ការអះអាងបែបនេះរបស់លោកជំទាវ ឈី វ៉ា បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជានេសាទ រសៀលថ្ងៃទី៧ខែមករា ស្វែងយល់ពីសុខទុក្ខ និងផ្ដល់ការណែនាំសំខាន់ៗលើការងារសន្តិសុខ និងសុវត្ថិភាពសមុទ្រ។
លោកជំទាវអភិបាលខេត្តកោះកុង បានបន្ថែមទៀតថា ប្រជានេសាទអាចរកទិន្នផលនេសាទក្បែរៗច្រាំងសិន ដោយសារស្ថានភាពព្រំដែនបច្ចុប្បន្នកំពុងមានភាពតានតឹង សុំកុំទាន់ចេញទៅនេសាទឆ្ងាយ ឬក្បែរបន្ទាត់ព្រំដែន និងក្បែរតំបន់កងទ័ពជើងទឹកប្រទេសជិតខាងពេក។ ទោះបីការប្រកបរបរមានសារៈសំខាន់សម្រាប់ជីវភាពក៏ដោយ ប៉ុន្តែអាយុជីវិតគឺសំខាន់បំផុត។
ទន្ទឹមនោះដែរ លោកជំទាវ ឈី វ៉ា ក៏អំពាវនាវដល់ប្រជានេសាទចូលរួមចុះបញ្ជីទូកស្របច្បាប់ តាមគោលការណ៍ច្បាប់។ ការធ្វើបែបនេះ មិនត្រឹមតែដើម្បីភាពស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃការគ្រប់គ្រងសន្តិសុខ និងការពារផលប្រយោជន៍របស់បងប្អូនប្រជានេសាទខ្លួនឯងផងដែរ។
លោកជំទាវអភិបាលខេត្ត បានសង្កត់ធ្ងន់ឱ្យបងប្អូនប្រជានេសាទទាំងអស់ បន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពនៅតាមតំបន់សមុទ្រយើង និងប្រទេសជាតិយើង ឱ្យបានគង់វង្ស៕




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន15 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន