ព័ត៌មាន
ឆ្នាំ២០២៥ ច្រកទ្វាព្រំដែនអន្តរជាតិបាវិត ទទួលភ្ញៀវជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ជិត ២លាននាក់ មាន១៦០សញ្ជាតិ
លោក ពុធ សុភាកែវ មន្ត្រីជំនួយការច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បានប្រាប់ទូរទស្សន៏ BTV អោយដឹងថា ក្នុងរយៈពេល ១ឆ្នាំ ឆ្នាំ២០២៥ កន្លងទៅនេះ ច្រកទ្វារព្រំដែន បានទទួលភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ ចូល មកកម្ពុជា មានចំនួន ១លាន ៨សែន ០ ម៉ឺន ២ពាន់ ៧៤៧នាក់ ស្មើនិង១៦០សញ្ជាតិ បើប្រៀបធៀបទៅឆ្នាំ២០២៤ ភ្ញៀវមានការកើនឡើង ចំនួន ២សែន ២ម៉ឺន ៤ពាន់ ០៤៨នាក់ ស្មើនិង១២.៤២%ក្នុងនោះមានភ្ញៀវបរទេសចូលសរុប ១លាន ៤សែន ៨ម៉ឺន ០ពាន់ ៨៣៣នាក់ មាន១៥៩សញ្ជាតិ។
លោកបានបញ្ជាក់បន្ថែមថា ទន្ទឹមនិងភ្ញៀវបរទេស និងភ្ញៀវខ្មែរវិលត្រឡប់ចូលមកកម្ពុជា បន្ទាប់ពីបំពេញកិច្ចការអន្តរជាតិ ពិភាក្សាផ្លាស់ប្តូរ ទំនិញ និងសម្រាក់លំហែកាយ ក្នុងរយៈពេល១ឆ្នាំ២០២៥នេះដែរ ច្រកទ្វារព្រំដែន នូវបានធ្វើការសម្របសម្រួលជូនភ្ញៀវចេញ សរុប១លាន ៧សែន ៧ម៉ឺន ១ពាន់ ៨២០នាក់ មាន១៦៨សញ្ជាត្តិ បើប្រៀបធៀបទៅឆ្នាំ២០២៤ មានភ្ញៀវចេញមានការកើនឡើងមានចំនួន២សែន ៤ម៉ឺន ៦ពាន់៦៧៧នាក់ ស្នើនិង១៣.៩២%ក្នុងនោះភ្ញៀវបរទេសចេញសរុប ១លាន ៤សែន ៥ម៉ឺន ៣ពាន់ ៣៤៣នាក់ ស្មើនិង១៦៧សញ្ជាតិ។
លោកបានបញ្ជាក់ថា កត្តាដែលភ្ញៀងបរទេស បានចូលមកកម្ពុជាច្រើន នៅក្នុងរយៈពេល១ ឆ្នាំ២០២៥នេះ បើតាមការសន្និដ្ឋានរបស់មន្ត្រីច្រក គឺភ្ញៀវមានទំនប់ចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ទី១ ការងារសន្តិសុខល្អ ទី២ ច្រកទ្វារព្រំដែនគោកនៅភាគខាងលិច ត្រូវបានភាគីថៃបិទមិនអោយភ្ញៀវចេញចូល ពិសេសជាងនោះទៅទៀតរាជរដ្ឋាភិបាលបានធ្វើការបញ្ជៀសទប់ស្កាត់ជំងឺដង្កាត់ឆ្លងចូលសហគមន៍ និងពលរដ្ឋ៕





-
ព័ត៌មាន17 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន