ព័ត៌មាន
ការតវ៉ារបស់បងប្អូនកម្មកររោងចក្រ ញូ ថាហ្គេត ហ្វ៊ូតវែរ ត្រូវបានដោះស្រាយសះជាភ្លាមៗក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់របស់ក្រសួងការងារ ដោយកម្មករវិលចូលធ្វើការធម្មតាវិញ នៅថ្ងៃស្អែកនេះ
(ភ្នំពេញ)៖ ការតវ៉ារបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ ញូ ថាហ្គេត ហ្វ៊ូតវែរ (NEW TARGET FOODWEAR (CAMBODIA) CO.,LTD) ដែលមានទីតាំងស្ថិតស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានដោះស្រាយចប់សព្វគ្រប់នៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោកបានអះអាងថា៖ «ក្រោយទទួលបានដំណឹងនៃការតវ៉ារបស់បងប្អូនកម្មករ មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះដល់ទីតាំងភ្លាមៗ ធ្វើការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ជាមួយភាគីទាំងពីរ។ ក្រោយការសម្របសម្រួលរបស់មន្ត្រីជំនាញភាគីទាំងពីរបានឯកភាពគ្នាបញ្ចប់បញ្ហាសព្វគ្រប់ត្រឹមល្ងាចថ្ងៃទី៨ ខែមករានេះ ដោយកម្មករយលព្រមវិលចូលបម្រើការងារវិញជាធម្មតានៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ»។
ការដោះស្រាយដ៏លឿនរហ័សនិងមានប្រសិទ្ធភាពរបស់ក្រសួងការងារ ចំពោះកម្មករកម្មការិនីយ៉ាងដូច្នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថាគឺជាកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករនិយោជិត៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន16 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន