ព័ត៌មាន
ការទាមទារប្តូរថ្ងៃឈប់សម្រាកប្រចាំឆ្នាំជាថវិកា មិនត្រឹមត្រូវតាមច្បាប់ឡើយ
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការទាមទារប្តូរការឈប់សម្រាកប្រចាំឆ្នាំជាថវិកា មិនមានចែងក្នុងច្បាប់នោះឡើយ។
លោកស៊ុន មេសា៖ “យោងតាមកថាខណ្ឌទី៣ មាត្រា១៦៧ នៃច្បាប់ស្តីពីការងារ «អនុសញ្ញារួមណាដែលមានគ្រោងឱ្យប្រាក់បំណាច់ដើម្បីទូទាត់សម្រាប់ជួសការឈប់សម្រាកព្រមទាំងការព្រមព្រៀងស្តីពីការបោះបង់ ឬមិនព្រមប្រើសិទ្ធិឈប់សម្រាកប្រចាំឆ្នាំត្រូវទុកជាមោឃហើយគ្មានហេតុផលអ្វីទាំងអស់» មានន័យថា ការឈប់សម្រាកប្រចាំឆ្នាំដែលមានប្រាក់ឈ្នួលមិនអាចទូទាត់ជាប្រាក់បានទេ”។
លោកបន្ថែមថា ការឈប់សម្រាកប្រចាំឆ្នាំចំនួន១៨ថ្ងៃក្នុងមួយឆ្នាំគឺជាពេលវេលាមួយដែលតម្រូវឱ្យកម្មករនិយោជិតធ្វើការឈប់សម្រាកដើម្បីថែទាំសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត គឺមិនអាចទាមទារឱ្យមានការទូទាត់ជាប្រាក់នៅពេលដែលកម្មករនិយោជិតកំពុងធ្វើការនៅក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ បានទេ តែអាចទូទាត់ជាប្រាក់បាននៅពេលរំលាយកិច្ចសន្យាការងារ (បញ្ឈប់ពីការងារ)។
ការបញ្ជាក់នេះ គឺធ្វើឡើងក្រោយពេលដែលបងប្អូនកម្មករនិយោជិតនៃរោងចក្រញូ ថាហ្គេតដែលមានទីតាំងក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលចង់ប្តូរថ្ងៃឈប់សម្រាកប្រចាំឆ្នាំជាថវិកា៕







-
ព័ត៌មាន17 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន