ព័ត៌មាន
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្ដល់អនុសាសន៍៣ចំណុច ជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ
នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបាន ក៏ដូចជាទិសដៅបន្តក្នុងក្របខ័ណ្ឌក្រុមការងារខេត្តកំពង់ស្ពឺទាំងមូល ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ចំពោះការចុះសួរសុខទុក្ខនិងយកជំនួយជូនដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកនៅតាមទីកន្លែងផ្សេងៗ។
បន្ទាប់ពីបានស្ដាប់ការលើកឡើងរបស់ក្រុមការងារនៅតាមមូលដ្ឋាននានា ជុំវិញលទ្ធផលការងារសម្រេចបាន ជាពិសេសការលើកឡើង និងការពិភាក្សារកដំណោះស្រាយចំពោះកង្វល់និងសំណូមពរនានាដែលសេសសល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរួចមក ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបូកសរុបលទ្ធផលនៃការពិភាក្សា និងបានផ្ដល់នូវអនុសាសន៍ឆ្ពោះទៅដោះស្រាយកង្វល់ និងសំណូមពរដែលសេសសល់របស់ប្រជាពលរដ្ឋ ដោយបានតម្រង់ទិសចំនួន៣។ ទី១ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងរដ្ឋបាលដែនដីរបស់ខ្លួន គប្បីពង្រឹងការងារអភិបាលកិច្ចបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស បន្តដោះស្រាយកង្វល់ ឬសំណូមពរនានារបស់ប្រជាពលរដ្ឋប្រកបដោយសុភវិនិច្ឆ័យ និងស្របតាមតម្រូវការពិតប្រាកដជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទី២ អាជ្ញាធរដែនដី និងក្រុមការងារចុះមូលដ្ឋាននានា គប្បីពិនិត្យលទ្ធភាពនៃការដោះស្រាយកង្វល់ ឬសំណូមពរនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយប្រកាន់យកគោលការណ៍ ឈ្នះ-ឈ្នះ ទាំងអស់គ្នា តាមស្ថានភាពនៃកង្វល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ។ និង ទី៣ សូមបន្តយកចិត្តទុកដាក់ជាប្រចាំក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ផ្ដល់ភាពកក់ក្ដៅជូនដល់ប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព ជាពិសេសគាំទ្ររាល់ការវិនិយោគនានានៅលើទឹកដីខេត្តកំពង់ស្ពឺ ដើម្បីស្ថិរភាពនិងកំណើនការងារជូនកូនចៅប្រជាពលរដ្ឋ។







-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច