ព័ត៌មាន
អន្តរគណៈកម្មការជំនាញនៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គសហប្រជាជាតិស្តីពីនីតិសមុទ្រ
អន្តរគណៈកម្មការជំនាញនៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃរដ្ឋសភាដែលមាន ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា ដែលមានលោកជំទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការ តំណាងឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការទី៦ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំផ្ទៃក្នុងអន្តរគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គសហប្រជាជាតិស្តីពីនីតិសមុទ្រ នៅវិមានរដ្ឋសភា។
សូមជម្រាបថា សេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គសហប្រជាជាតិស្តីពីនីតិសមុទ្រ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានអនុម័តសម្រេចកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ប្រគល់ជូនគណៈកម្មការទី៥ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការទី៤ និងគណៈកម្មការទី៦ នៃរដ្ឋសភា ដើម្បីពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។
កិច្ចប្រជុំក៏មានការចូលរួមពី ទីប្រឹក្សាច្បាប់អមរដ្ឋសភា និងជំនួយការនៃគណៈកម្មការជំនាញទាំងបីរបស់រដ្ឋសភា ដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គសហប្រជាជាតិស្តីពីនីតិសមុទ្រ ដែលមានចំនួន ៣មាត្រា៕









-
ព័ត៌មាន22 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន