ព័ត៌មាន
អ្នកដំណើរ៣៥នាក់ស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ១សប្ដាហ៍ដើមឆ្នាំ២០២៦
គ្រោះថ្នាក់ចរាចរណ៍ មិនបានរសាត់ផុតទៅតាមឆ្នាំចាស់២០២៥នោះឡើយ ត្រឹមតែ១សប្ដាហ៍ដើមឆ្នាំ២០២៦នេះ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបន្តកើតឡើង៦៥ករណី បណ្តាលឱ្យមនុស្សស្លាប់៣៥នាក់ និងរងរបួសធ្ងន់ស្រាល១១៧នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមអ្នកនាំពាក្យរង ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី១មករា មាន១៦ករណី ស្លាប់៩នាក់ របួស៣៨នាក់ ថ្ងៃទី២ មាន៩ករណី ស្លាប់៦នាក់ របួស១៣នាក់ ថ្ងៃទី៣ មាន៧ករណី ស្លាប់៣នាក់ របួស៨នាក់ ថ្ងៃទី៤ មាន៨ករណី ស្លាប់៣ របួស៩នាក់ ថ្ងៃទី៥ មាន៨ករណី ស្លាប់៤នាក់ របួស២៨នាក់ ថ្ងៃទី៦ មាន៨ករណី ស្លាប់៣នាក់ របួស១៤នាក់ និងថ្ងៃទី៧ មាន៩ករណី ស្លាប់៧នាក់ របួស៧នាក់។
បើតាមលោក ទូច សុឃៈ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនាដើមសប្តាហ៍ឆ្នាំថ្មីនេះ គឺមាននៅតាមមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កំពត កែប តាកែវ បាត់ដំបង ប៉ៃលិន កោះកុង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តស្វាយរៀង៕

-
ព័ត៌មាន17 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន