ព័ត៌មាន
ប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥
ភ្នំពេញ ៖ ការនាំចេញទំនិញរបស់កម្ពុជា នៅក្នុងបំណាច់ឆ្នាំ២០២៥ នេះ មានទំហំទឹកប្រាក់សរុបជាង ៣០ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ មានមុខទំនិញសំខាន់ៗជាច្រើនប្រភេទ បានគាំទ្រដល់កំណើននៃការនាំចេញ និងមានប្រភេទទំនិញមួយចំនួនផ្សេងទៀត បានបន្តហក់ឡើងខ្ពស់ លើស ៥០ ភាគរយ បើធៀបនិងឆ្នាំ២០២៤។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះនៅក្នុងបំណាច់ឆ្នាំ២០២៥, ក្នុងនោះចំពោះការធ្វើពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជា មានទំហំ ទឹកប្រាក់ប្រមាណជាង ៣០ ពាន់លានដុល្លារ កើនឡើងជិត ១៥ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤ ដោយមានប្រភេទ ទំនិញជាច្រើន បានចូលរួមចំណែកដល់ការរក្សាកំណើនខ្ពស់ នៃការនាំចេញទំនិញរបស់កម្ពុជា, ដែលនេះបានបង្ហាញនូវនិន្នាការនៃការកើនឡើង ក្នុងឆ្នាំ២០២៦ និងនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត។
ជាក់ស្តែងនៅក្នុងរយៈពេល ១២ ខែ ឆ្នាំ២០២៥ នេះ ប្រភេទទំនិញដែលបានបន្តកើនឡើងរួមមាន៖ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ៧,៧ ពាន់លានដុល្លារ កើនឡើងជិត ១៧ ភាគរយ, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់ បន្សំមិនធ្វើពីក្រណាត់ ជាង ៣,៦ ពាន់លានដុល្លា កើនឡើងជាង ១៥ ភាគរយ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ជាង ២ ពាន់លានដុល្លារ កើនជិត ៣៧ ភាគរយ, ស្បែកជើង ស្រោមជើង ជាង ២ ពាន់លានដុល្លារ កើនជាង ២៥ ភាគរយ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោមសត្វ ជាង ២,១ ពាន់លានដុល្លារ កើនជាង ៥ ភាគរយ, គ្រឿងសង្ហារឹម ជាង ១,៥ ពាន់លានដុល្លារ កើន ៣៣ ភាគរយ បើប្រៀបធៀបរយៈពេលដូច គ្នានិងឆ្នាំ ២០២៤ ក្នុងនោះនៅមានប្រភេទទំនិញផ្សេងៗជាច្រើនទៀត ដែលបានបន្តកើនឡើង។
ដោយឡែកប្រភេទំនិញដែលមានកំណើនខ្ពស់លើស ៥០ ភាគរយ នៅក្នុងបំណាច់ឆ្នាំ២០២៥ រួមមាន៖ ប្រដាប់ប្រដាក្មេងលេង និង វត្ថុសម្រាប់កីឡា មានទឹកប្រាក់ជាង ៧៣១ លានដុល្លា បានកើនឡើងជិត ១១៦ ភាគរយ, យានក្រៅពីអយស្ម័យយាន ឬអយរថយន្តអគ្គិសនី ជាង ៧៨០ លានដុល្លារ កើនឡើងជាង ៥០ ភាគរយ, អាលុយមីញ៉ូ និងវត្ថុធ្វើអំពីអាលុយមីញ៉ូម ២២៦ លានដុល្លារ កើនឡើង ៩៤ ភាគរយ និង វត្ថុវាយនភណ្ឌកែច្នៃផ្សេងៗ ជាង ៣២០ លានដុល្លារ កើនឡើង ៥៤ ភាគរយ។
សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិ ពេញមួយឆ្នាំនៅក្នុងបមណាច់ឆ្នាំ ២០២៥ របស់កម្ពុជា, មានទំហំទឹកប្រាក់សរុបជាង ៦៤ ពាន់លានដុល្លារ កើនជិត ១៧ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៣០ ពាន់លានដុល្លារ កើនឡើងជិត ១៥ ភាគរយ ខណៈការនាំចូលពីបរទេសមានចំនួនជិត ៣៤ ពាន់លានដុល្លារ កើនឡើងជិត ១៩ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕
អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន15 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន