ព័ត៌មាន
អ្នកឧកញ៉ា ម៉ម វណ្ណឌី ដឹកនាំប្រតិភូសមាគមចូលជួបសម្ដែងការគួរសមជាមួយប្រធានសមាគមអតីតយុទ្ធជនវៀតណាម
អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ដិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគម នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៦ បានអញ្ជើញដឹកនាំប្រតិភូសមាគម និងធុរជនកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង បេសួន ត្រឿង ប្រធានសមាគមអតីតយុទ្ធជនវៀតណាម នៅទីស្នាក់ការកណ្ដាលសមាគមអតីតយុទ្ធជនវៀតណាម នាទីក្រុងហាណូយ។
ក្នុងជំនួបសម្ដែងការគួរសម និងសំណេះសំណាល នាព្រឹកនេះ អ្នកឧកញ៉ា ម៉ម វណ្ណឌី បាននាំយកប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង បេសួន ត្រឿង ព្រមទាំងបានជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ជាមួយគ្នានេះដែរ អ្នកឧកញ៉ាក៏បានលើកឡើងពីគោលនយោបាយរបស់សមាគម ក្នុងការយកចិត្តទុកដាក់ និងលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន តាមរយៈការបង្កើតមុខរបរ ឱកាសការងារ និងជំរុញការធ្វើទំនើបកម្មកសិកម្ម ដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋានរបស់បងប្អូនអតីតយុទ្ធជន និងនិវត្ត ឱ្យកាន់តែប្រសើរ។
ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង បេសួន ត្រឿង ប្រធានសមាគមអតីតយុទ្ធជនវៀតណាម បានសម្ដែងក្ដីសោមនស្សរីករាយចំពោះវត្តមានប្រតិភូកម្ពុជាក្នុងដំណើរទស្សនកិច្ចធុរកិច្ចនៅទីក្រុងហាណូយ ព្រមទាំងបានជម្រាបរឮកនឹកដល់ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ជាមួយនឹងការគោរពអញ្ជើញឯកឧត្តមនាយឧត្តមសេនីយ៍មកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងវេលាសមស្របណាមួយក្នុងឆ្នាំ២០២៦នេះផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានមានប្រសាសន៍អបអរសាទរ អ្នកឧកញ៉ា ម៉ម វណ្ណឌី ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន តែងតាំងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទទួលបន្ទុកធុរកិច្ច និងការងារវិនិយោគរបស់សមាគម។
ឯកឧត្តមប្រធានសមាគមអតីតយុទ្ធជនវៀតណាម ក៏បានជូនពរឱ្យដំណើរទស្សនកិច្ចធុរកិច្ចរបស់ប្រតិភូកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី នៅលើទឹកដីនៃប្រទេសវៀតណាមនាពេលនេះទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យបន្តរឹតចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។
ជាការឆ្លើយតប អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគម បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធានសមាគម និងសង្ឃឹមជឿជាក់ថា ទំនាក់ទំនងរវាងសមាគមនៃប្រទេសទាំងពីនឹងនៅតែបន្តចាប់ដៃជាមួយគ្នាគ្រប់កាលៈទេសៈ ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការធុរកិច្ច ដើម្បីពង្រឹង និងពង្រឹងចំណងមិត្តភាពកម្ពុជា និងវៀតណាមឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា៕









-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 day agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន4 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន2 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន1 week agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន1 week agoអង្គទូត និងអង្គការអរន្តជាតិចំនួន២១ស្ថាប័នចុះពិនិត្យជាក់ស្ដែងនៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ
-
ព័ត៌មាន2 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ