ព័ត៌មាន
សម្តេចធិបតី អំពាវនាវប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍បន្តជួយកម្ពុជា ដោះស្រាយការលំបាកកើតពីសង្គ្រាមកម្ពុជា-ថៃ
តាមរយៈសារពិសេសនាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយដល់កម្ពុជាដោះស្រាយការលំបាកទាំងឡាយកើតពីសង្គ្រាមកម្ពុជា-ថៃ។
ក្នុងសារពិសេសនេះ ក្រៅពីបង្ហាញនូវវិធានការដោះស្រាយផលប៉ះពាល់នានាកើតចេញពីសង្គ្រាមកម្ពុជា-ហើយនោះ សម្តេចធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន រដ្ឋាភិបាលសហរដ្ឋអាមេរិក ធនាគារអភិវឌ្ឍន៍អាស៊ី ADB បណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានផ្តល់ជំនួយជាសម្ភារ និងហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាក និងដោះស្រាយបញ្ហានានាដល់ជនភៀសសឹក ជាពិសេសការស្តារជីវភាពរស់នៅរបស់ជនភៀសសឹកនៅពេលត្រឡប់ទៅកាន់លំនៅឋានវិញ និងការជួសជុលស្តារហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ជាពិសេសសាលារៀន និងមណ្ឌលសុខភាព។
សម្តេចធិបតី នាយករដ្ឋមន្រ្ដីក៏សង្ឃឹមថា ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត នឹងបន្តជួយដល់កិច្ចដំណើរការរបស់កម្ពុជា ឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ ជាពិសេសនៅក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ពីជម្លោះព្រំដែន៕





-
ព័ត៌មាន21 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន