ព័ត៌មាន
ការឡើងទស្សនានៅរួតបាកាណ នៃប្រាសាទអង្គរវត្ដ ត្រូវបានកំណត់ម្ដង១០០នាក់
រួតបាកាណ ឬកំពូលប្រាសាទអង្គរវត្ដ ដែលជាទីដ្ឋានគេជឿថា មានបារមីសក្តិសិទ្ធិ និងមានអ្នកទេសចរគ្រប់ជាតិសាសន៍ឡើងទៅទស្សនា និងគោរពបូជានោះ នៅតែកំណត់ឱ្យឡើងទៅទស្សនាម្ដងមួយរយនាក់ ក្នុងរយៈពេលពី១០ទៅ១៥នាទី ដោយក្នុងមួយថ្ងៃមានអ្នកឡើងទៅទស្សនាប្រមាណ៥០០០នាក់។
លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថាជារៀងរាល់ថ្ងៃ មន្ត្រីអាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពជាប្រចាំសម្រាប់ភ្ញៀវទេសចរដែលឡើងទៅទស្សនាផង និងថ្វាយគ្រឿងសក្ការៈបូជាផង ។លោក បន្ដថា កំពូលប្រាសប្រាសាទអង្គរវត្ដ ជាទីឋានខ្ពស់ ដែលមានអ្នកទេសចរគ្រប់ជាតិសាសន៍ទៅទស្សនាជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃប្រមាណពី៤ពាន់ទៅ៥ពាន់នាក់ ប៉ុន្ដែការឡើងទៅទស្សនាបានកំណត់ក្នុងមួយវគ្គៗ១០០នាក់ ក្នុងរយៈពេលពី១០ទៅ១៥នាទី ព្រោះជាទីឋានដែលខ្ពស់ និងតូចចង្អៀត និងដើម្បីសុវត្ថិភាពភ្ញៀវទេសចរ ប៉ុន្ដែសម្រាប់ថ្ងៃសិល មិនត្រូវបានឱ្យឡើងទៅទស្សនានោះទេ ដើម្បីទុកពេលវេលាឱ្យក្រុមការងារសម្អាតបរិស្ថាន និងពួកគាត់មានពេលសម្រាក។លោកបានបន្ដថា រួតបាកាណនេះ ជាទីកន្លែងបានគយគន់ទេសភាពព្រៃព្រឹក្សាពីខាងលើប្រាសាទ ។
លោកបន្ដថា ភ្ញៀវទេសចរចូលចិត្ដការទស្សនានៅទីឋានខ្ពស់ មិនមែនមានតែនៅរួតបាកាណនេះទេ គឺនៅប្រាសាទបាខែង និងប្រាសាទបាពួន ផងដែរ ។
សូមបញ្ជាក់ថា រួតបាកាណជាកន្លែងដែលគេជឿថា មានបារមីសក្តិសិទ្ធិ ដែលអ្នកទេសចរគ្រប់ជាតិសាសន៍ឡើងទៅទស្សនា និងគោរពបូជា។ រួតបាកាណ ឬកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលមានកម្ពស់ប្រមាណ៦៥ម៉ែត្រ គឺជាគោលដៅដ៏សំខាន់បំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលតែងតែឡើងទៅទស្សនា។
ការឡើងទៅលើកំពូលប្រាសាទអង្គរ គឺមិនត្រឹមតែឱ្យលើសពី១០០នាក់ទេក្នុងពេលទស្សនាម្ដងៗ ក៍តម្រូវឱ្យភ្ញៀវទេសចរទាំងឡាយគោរពទៅតាម(ក្រមប្រតិបត្តិអង្គរ)មិនស្លៀកពាក់ខ្លី មិនសមរម្យ ត្រូវរក្សាភាពស្ងៀមស្ងាត់ និងសណ្តាប់ធ្នាប់ក្នុងកំឡុងពេលទស្សនា ហើយរយៈពេលទស្សនាទៀតសោត គឺមិនលើសពី១៥នាទីឡើយ។ ហាមក្មេងដែលមានអាយុក្រោម១២ឆ្នាំ ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានជំងឺខ្សោយបេះដូងឡើងទៅលើរួតបាកាណ ពីព្រោះតែជណ្ដើរមានរាងចោតខ្លាំង៕









-
ព័ត៌មាន19 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន