ព័ត៌មាន
ប្រជានេសាទទាំង៤រូបនៅខេត្តកោះកុង ត្រូវបានថៃដោះលែងត្រឡប់មកកម្ពុជាវិញហើយ
ប្រជានេសាទចំនួន៤នាក់នៅខេត្តកោះកុង ត្រូវបានសមត្ថកិច្ចថៃដោះលែងឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយ រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ក្រោមកិច្ចសម្របសម្រួលយ៉ាងសកម្មរបស់អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ។
ជារឿងដែលគួរឱ្យត្រេកអរ ដែលប្រជានេសាទ៤នាក់ដែលអាជ្ញាធរថៃចាប់ឃាត់ខ្លួននៅលើផ្ទៃសមុទ្រ កាលពីថ្ងៃទី៦ ខែមករា ហើយឥឡូវនេះ ពួកគេត្រូវបានដោះលែងអោយវិលត្រឡប់មកជួបជុំគ្រួសារវិញហើយ គ្រាសាច់ញាតិទន្ទឹងរង់ចាំជិត១សប្តាហ៍មកនេះ។ ការដោះលែងនេសាទរបស់ខេត្តកោះកុង នៅពេលនេះធ្វើឡើងក្រោមកិច្ចសហការយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តកោះកុង។
លោកជំទាវ ឈី វ៉ា អភិបាលខេត្ត ថ្លែងថា រាល់បញ្ហាប្រជាពលរដ្ឋជាមួយភាគីថៃ មិនត្រូវបានមើល រំលងនោះទេ ពោលគឺបានប្រឹងប្រែងគ្រប់វិធីសាស្រ្តសម្របសម្រួលជាមួយភាគីថៃ ដើម្បីអោយមានការដោះលែងវិញប្រកបដោយសុវត្ថិភាព។
តំណាងប្រជានេសាទត្រូវបានថៃដោះលែង បានឱ្យដឹងថា មុននឹងមានការចាប់ខ្លួន ពួកគាត់នេសាទ លើសមុទ្រតាមតែទម្លាប់រកត្រី ក្តាម មឹក ប៉ុណ្ណោះដែលគិតថាជាដែនទឹករបស់កម្ពុជា។ ការចាប់ខ្លួនពួកគាត់ សមត្ថកិច្ចបានសួរនាំច្រើនពីការនេសាទ។ ប្រជានេសាទ ក៏សូមថ្លែងអំណអរគុណយ៉ាងខ្លាំងជូនរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តកោះកុង ដែលបានខិតខំប្រឹងប្រែងដោះស្រាយឱ្យពួកគាត់វិលត្រឡប់មកផ្ទះជួបជុំគ្រួសារវិញ។
គួររម្លឹកថា កងទ័ពជើងទឹកថៃ នៅម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានចាប់យកទូកនេសាទប្រជាពលរដ្ឋខ្មែរ១គ្រឿង ដែលមានពលរដ្ឋខ្មែរចំនួន៤នាក់ កំពុងនេសាទ នៅក្បែរនឹងឆ្នេរកោះយ៉ នៅលើផ្ទៃព្រំដែនសមុទ្រកម្ពុជា-ថៃ ដែលមិនទាន់ថមថយកម្ដៅជម្លោះ៕



-
ព័ត៌មាន18 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន