ព័ត៌មាន
ពលរដ្ឋនៅសហគមន៍ភូមិកោះថ្មី ឃុំកោះសូទិន រួមគ្នាធ្វើត្រីឆ្អើរត្រៀមយកជូនវីរៈកងទ័ពជួរមុខ
សហគមន៍ត្រីឆ្អើរកោះថ្មីរបស់អ្នកភូមិកោះថ្មី ក្នុងឃុំកោះសូទិន ខេត្តកំពង់ចាម បានរួមគ្នាធ្វើត្រីឆ្អើរ ៣០០០ចង្កាក់ រួមនឹងដាំបន្លែបង្ការផ្សេងៗ ដើម្បីត្រៀមយកជូនវីរៈកងទ័ពជួរមុខ។
ដោយមើលឃើញក្នុងស្មារតីខ្មែរជួយខ្មែរ នឹងដើម្បីជាតិខ្មែរ ខ្មែរមានសាមគ្គីភាពគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ផ្តួចផ្តើមថវិកាឲ្យអ្នកភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន បង្កើតសហគមន៍ធ្វើត្រីឆ្អើរ ខណៈបច្ចុប្បន្នរដូវនេះជារដូវរំហើយ និងតាមដងទន្លេមេគង្គសំបូរត្រីផងដែរ។
ប្រជាពលរដ្ឋនៅភូមិកោះថ្មីនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយក្នុងការចូលរួមធ្វើត្រីឆ្អើរនេះ គឺដោយយកត្រីស្លឹកឬស្សី ឬត្រីរៀលមកធ្វើដែលប្រជានេសាទបានពីទន្លេមេគង្គ ក្នុងគោលដៅធ្វើត្រីឆ្អើរយកទៅផ្តល់ជូនកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា។
តំណាងប្រជាពលរដ្ឋរស់នៅក្នុងភូមិកោះថ្មី ឃុំកោះសូទិន នៃស្រុកកោះសូទិន បានថ្លែងអំណរគុណដល់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដដែលបានផ្តួចផ្តើមចងក្រងជាសហគមន៍ត្រីឆ្អើរ និងផ្តល់ថវិកាទិញត្រីធ្វើឆ្អើរជូនដល់កងទ័ពនេះគឺបង្ហាញឲ្យឃើញថា កម្លាំងសាមគ្គីជួរក្រោយនៅតែលើកទឹកចិត្តទាំងថវិកា ស្បៀងអាហារ ថ្នាំសង្កូវ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ក្នុងការផ្តល់ដល់វីរៈកងទ័ពខ្មែរយើង ដែលកំពុងឈរការពារបូរណទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ។
ក្នុងការចុះពិនិត្យ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិននេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចងក្រងឲ្យភូមិនៅតំបន់នេះបង្កើតជាសហគមន៍ត្រីឆ្អើរ ដោយបានដាក់ឈ្មោះថា សហគមន៍ត្រីឆ្អើរកោះថ្មី ដោយឃើញពីសក្តានុពលនៅតំបន់នេះជាប់ដងទន្លេមេគង្គសំបូរត្រី និងអ្នកភូមិសាមគ្គីភាពគ្នាល្អទៀតផង។
ឯកឧត្តម អភិបាលខេត្តកំពង់ចាម ក៏បានផ្តល់ថវិកា ដើម្បីទិញត្រីធ្វើត្រីឆ្អើរឲ្យបាន ៣០០០ ចង្កាក់ ដើម្បីត្រៀមផ្តល់ជូនវីរៈកងទ័ពជួរមុខដែលបាននឹងកំពុងខិតខំតស៊ូការពារនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ យ៉ាងអង់អាចក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ៕










-
ព័ត៌មាន21 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន