ព័ត៌មាន
ទេសចរអន្តរជាតិបន្តមកលេងកម្ពុជាដោយអារម្មណ៍រីករាយ និងសុវត្ថិភាព ខណៈកម្ពុជារំពឹងកំណើនបន្ថែមនៅឆ្នាំនេះ
ភ្ញៀវទេសចរអន្តរជាតិ បន្តមកលេងកម្ពុជាដោយអារម្មណ៍រីករាយ និងសុវត្ថិភាព ខណៈកម្ពុជារំពឹងកំណើនបន្ថែមនៅឆ្នាំនេះ។ ទេសចរអន្តរជាតិ ក៏បានធ្វើការអំពាវនាវដល់ទេសចរអន្តរជាតិដទៃទៀត មកលេងកម្ពុជា ដែលជា ប្រទេសមានប្រជាពលរដ្ឋរួសរាយរាក់ទាក់។
ភ្ញៀវទេសចរមកពីប្រទេសអ៊ីតាលី និងអូស្ដ្រាលី ដែលបានទៅទស្សនាប្រាសាទអង្គរវត្ត បានអំពាវនាវដល់អ្នកទេសចរលើពិភពលោក ឱ្យទៅទស្សនារមណីយដ្ឋានអង្គរខ្មែរ ដោយពួកគេលើកឡើងថា តំបន់ទេសចរណ៍រមណីយដ្ឋានអង្គរ មានសន្ដិភាព និងសុខសុវត្ថិភាពពេញលេញ បើទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសជិតខាងក្ដី។ ប្រាសាទអង្គរវត្ដ មានភាពស្រស់ស្អាត ប្រជាជនខ្មែរមានភាពរួសរាយទាក់ទាក់ ។
សូមរំលឹកថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍កម្ពុជា តាមរយៈការដាក់ចេញនូវព្រឹត្តិការណ៍ “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា” កន្លងមក និងកំណើនភ្ញៀវទេសចរឥណ្ឌាដ៏ច្រើនមកទស្សនាកម្ពុជា នាប៉ុន្មាន ខែចុងឆ្នាំ២០២៥។ ក្រសួងទេសចរណ៍ បានត្រៀមលក្ខណៈជាស្រេច ដើម្បីឆើ្លយតបនឹងកំណើនភ្ញៀវទេសចរឥណ្ឌា ដែលរំពឹងនឹងកើនឡើងបន្ថែមទៀតនាឆ្នាំ២០២៦ តាមរយៈការហោះហើរត្រង់មកកាន់ខេត្ដសៀមរាប ជាពិសេសបដិ សណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់ដូចជាបងប្អូនបង្កើតរួមវប្បធម៌ អរិយធម៌ និងប្រវតិ្តសាស្រ្តគ្នារាប់ពាន់ឆ្នាំមកហើយ៕ អត្ថបទ៖ សាវី







-
ព័ត៌មាន17 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន