ព័ត៌មាន
អភិបាលខេត្តបាត់ដំបង ជំរុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារកងកម្លាំងជួរមុខ
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានជំរុញទៅកាន់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារវីរកងទ័ព និងវីរនគរបាលជួរមុខ។
ការជំរុញរបស់ឯកឧត្តម សុខ លូ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ។
ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា កងកម្លាំងជួរមុខមានភារកិច្ចការពារបូរណភាពទឹកដី ដូច្នេះក្រុមគ្រួសាររបស់កងកម្លាំងជួរមុខមិនអាចជួបប្រទះបញ្ហាខ្វះខាតដោយអាជ្ញាធរមិនដឹងនោះទេ។
ឯកឧត្តម សុខ លូ សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ពជួរមុខជានិច្ចដោយមិនទុកបងប្អូនចោលឡើយតែងតែមើលថែ ឧបត្ថម្ភទំនុកបម្រុងមិនឱ្យជួបការខ្វះខាតឡើយ។
សូមរំលឹកថា ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសហការីបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ឧបត្ថម្ភជូនដល់គ្រួសារវីរកងទ័ព និងវីរនគរបាលជួរមុខជាបន្តបន្ទាប់។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនេះដែរ ឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹកដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ យកចិត្តទុកដាក់ក្នុងការបង្រ្កាបគ្រឿងញៀន ក្មេងទំនើង រំដោះដីចំណីផ្លូវ និងត្រូវបន្តអនុវត្តន៍យុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើនៅតាមទីប្រជុំជន និងទីសាធារណៈឱ្យបានច្រើនដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានបៃតង។
បន្ថែមពីនេះ ឯកឧត្តម សុខ លូ បានបន្តក្រើនរំលឹកដល់អាជ្ញាធរ និងមន្ទីរជំនាញត្រូវអប់រំផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ក្នុងការចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយមិនត្រូវដុតសំរាមនាំឱ្យមានផ្សែងបំពុលបរិស្ថាន និងកាត់បន្ថយការប្រើឧបករណ៍រំពងសំឡេងខ្លាំងក្នុងភូមិឋានដែលបង្កការរំខានប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ និងភ្ញៀវទេសចរ៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន13 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន