ព័ត៌មាន
ឆ្នាំ២០២៥ គម្រោងចំនួន២២ របស់ក្រសួង ស្ថាប័នចំនួន១៣ ត្រូវបានអនុម័ត ហើយបាននិងកំពុងអនុវត្តយ៉ាងសកម្ម
ក្នុងក្របខ័ណ្ឌនៃការអនុវត្តប្រព័ន្ធលើកទឹកចិត្គគាំទ្រសមិទ្ធកម្ម ក្នុងឆ្នាំ២០២៥ ក្រសួង ស្ថាប័នចំនួន១៣ កំពុងអនុវត្តគម្រោងចំនួន២២ ដែលបាន និងកំពុងលេចចេញនូវសមិទ្ធកម្មជាក់ស្តែងជាបន្តបន្ទាប់ ហើយផ្តល់ជាប្រយោជន៍ដល់ការរៀបចំគោលនយោបាយ និងការផ្តល់សេវាជូនប្រជាជនពិតប្រាកដ។ គម្រោងទាំង២២ ត្រូវបានអនុវត្តក្នុងមុខសញ្ញាចំនួន ៦រួមមាន៖ (១)ការដ្ឋានកែទម្រង់វិធានការគន្លឹះរបស់រាជរដ្ឋភិបាល (២)វិធានការគន្លឹះក្នុងវិស័យអប់រំ (៣)វិធានការគន្លឹះក្នុងវិស័យសុខាភិបាល (៤)វិធានការគន្លឹះក្នុងវិស័យកសិកម្ម (៥)ការរៀបចំគោលនយោបាយ និង(៦)ការរៀបចំផែនការ និងស្ថិតិ។
គួរជម្រាបថា ការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ ប្រកបដោយសង្គតិភាព ជាការអនុវត្តឈរលើមូលដ្ឋានយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងជាការអនុវត្តវិធានការគន្លឹះទី៣ នៃការការទម្រង់រដ្ឋបាលសាធារណៈ។ ការអនុវត្តវិធានការគន្លឹះទី៣នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មមួយដែលជាក់លាក់សម្រាប់រដ្ឋបាលសាធារណៈនៅកម្ពុជា។ ប្រព័ន្ធនេះមានការកំណត់អំពីគោលការណ៍ យន្តការ និងនីតិវិធីនៃការស្នើសុំ ការអនុម័ត និងការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មច្បាស់លាស់ ពោលជាគម្រោងដែលមានសមិទ្ធកម្មហើយផ្តល់ប្រយោជន៍ជាក់លាក់ ពិតប្រាកដជូនប្រជាពលរដ្ឋ។







-
ព័ត៌មាន18 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន