ព័ត៌មាន
កិច្ចប្រជុំលេខាធិការដ្ឋាននៃ គ.វ.រ. ពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងលក្ខន្តិកៈនៃអង្គសុខាភិបាល បញ្ចប់ដោយការសាទរមានសុទិដ្ឋិនិយម
កិច្ចប្រជុំលេខាធិការដ្ឋាននៃ គ.វ.រ. នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) បានបញ្ចប់ដោយរលូន ក្រោមបរិយាកាសនៃកិច្ចពិភាក្សា ការបកស្រាយពន្យល់ត្រង់ទៅត្រង់មក ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ឆ្ពោះទៅគោលដៅរួម គឺសុទិដ្ឋិនិយមនៃការអភិវឌ្ឍវិស័យអប់រំ និងវិស័យសុខាភិបាល។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា “សេចក្តីព្រាងនេះជាខ្លឹមសារដែលត្រឹមត្រូវ ហើយអង្គសុខាភិបាលសូមទទួលយក ដើម្បីក្រុមការងារអាចបន្តនីតិវិធីជាបន្ត។” ឯកឧត្តមបានបន្ថែម ដោយការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេសដែលបានរៀបចំការងារនេះ តាមរយៈកិច្ចប្រជុំ សិក្ខាសាលា និងការពិភាក្សាប្រមាណជាង៣០ដង សម្រាប់អង្គសុខាភិបាល។
មិនខុសគ្នានោះទេ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការថ្លែងអំណរគុណប្រហាក់ប្រហែលគ្នាថា “ក្នុងនាមក្រសួងអប់រំ ខ្ញុំសូមថ្លែងអំណរគុណសម្រាប់ការផ្តល់បរិយាកាសនៃការជជែកពិភាក្សា និងគាំទ្រលើសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ដើម្បីបម្រើប្រយោជន៍ដល់ប្រទេសជាតិរបស់យើងបានទាន់សភាពការណ៍ និងទាន់ពេលវេលា។” […] “ក្នុងនាមក្រសួងអបរំ សូមទទួលយក និងខិតខំប្រឹងប្រែងអនុវត្តការងារ ដើម្បីកសាង និងអភិវឌ្ឍធនធានមនុស្ស សម្រាប់កម្ពុជា ឆ្លើយតបចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥០”។ កន្លងកិច្ចប្រជុំ សិក្ខាសាលា និងការពិភាក្សានានាសម្រាប់វិស័យអប់រំក៏មានមិនតិចជាង ៣០លើកនោះដែរ។
មានប្រសាសន៍បិទកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ ដល់ក្រសួង ស្ថាប័នទាំងអស់ដែលកន្លងមកបានចូលរួម និងផ្តល់កិច្ចសហការយ៉ាងស្អិតរមួតលើការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាផ្នែកមួយនៃការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ក្នុងនាមជាសេនាធិការរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ឯកឧត្តមបានបន្ថែមថា តាមរយៈកិច្ចសហការនេះ ក៏ដូចជាអភិក្រមនៃការពិគ្រោះយោបល់គ្នាឱ្យបានច្រើន នឹងនាំមកនូវប្រព័ន្ធឯកភាពគ្នា ដែលរឹតតែរឹងមាំ សម្រាប់ប្រព័ន្ធរដ្ឋបាលសាធារណៈរបស់យើង។










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន15 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន